ថៃ៖ អាចនិយាយបានថា តែងតែត្រូវបាន​អ្នក​គាំទ្រ​តាម​ដាន​គ្រប់​ពេលវេលាទៅហើយ ​សម្រាប់​តារា​ស្រី ៥ ដួង​នៃ​ក្រុម Furby ដែលមាន Taew Nataporn  Toey Jarinporn  Mint Chalida  Matt Phiranee និង Mew Nittha ដែល​មួយរយៈចុងក្រោយនេះ វាហាក់ជារឿងកម្រមួយ ដែលតារាស្រីទាំង៥រូបនេះ បានមកជុំគ្នាទាំងមូលតែម្ដង។

ប៉ុន្តែថ្មីៗនេះ អាចជាឱកាសពិសេសមួយ សម្រាប់អ្នកទាំង៥នេះ នៅពេលដែលតារាស្រី Taew បានចេញមកបង្ហាញរូបភាពសមាជិកក្រុម Furby ជុំគ្នា ព្រមទាំងមានវត្តមានគូស្នេហ៍បណ្ដូលចិត្តរៀងៗខ្លួន ទាំង៤នាក់ មកថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ហ្វេនៗជាច្រើនបានយកចិត្តទុកដាក់ទៅលើតារាស្រី Toey Jarinporn ជាងគេ ខណៈ​ដែល​រូបនាង ហាក់​ដូចជា​មនុស្ស​ឯកាម្នាក់ ដោយ​សារ​តែមិន​មានគូស្នេហ៍មកជាមួយ ​ដូច​មិត្ត​ភក្តិដទៃ ប៉ុន្តែនាងនៅតែមើលគួរឲ្យស្រលាញ់ មានភាពស្រស់ស្រាយ នៅក្នុងចំណោមគូស្នេហ៍ផ្អែមល្ហែមពីបណ្ដាមិត្តៗរបស់នាង ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Toey
Toey
Toey និង ំMew
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]