គ្នាយើងមួយចំនួនអាចមានអាការៈឈឺពោះ ក្រោយញ៉ាំអាហាររួច ដែលបញ្ហានេះបណ្ដាលមកពីអាហារដែលយើងញ៉ាំតែម្ដង។ ប៉ុន្តែ បើយើងឈឺពោះញឹកញាប់ក្រោយញ៉ាំអាហារ នោះអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់។មួយវិញទៀត ប្រសិនបើយើងមានរោគសញ្ញាខាងក្រោមនេះ គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាម៖
- ឈឺពោះខ្លាំង
- លាមកមានឈាម
- ក្អួត ឬរាករូស
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
រោគសញ្ញានៃការឈឺពោះក្រោយញ៉ាំអាហាររួច
ភាគច្រើន មូលហេតុនៃបញ្ហារំលាយអាហារក្រោយញ៉ាំអាហាររួច មិនគួរឲ្យព្រួយបារម្ភឡើយ។ យ៉ាងណាមិញ ប្រសិនបើយើងឈឺពោះខ្លាំង ភ្លាមៗ ឬមានរយៈពេលយូរនោះ យើងគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់កាន់តែប្រសើរ។
សញ្ញាព្រមានទូទៅមួយចំនួននៃការឈឺពោះ ក្រោយញ៉ាំអាហារ រួមមាន៖
- ហើមពោះ
- ទល់លាមក
- ក្រហាយទ្រូង
- ចង្អោរ
រោគសញ្ញាដទៃទៀត និងសញ្ញាព្រមានដែលទាក់ទងនឹងការឈឺពោះក្រោយញ៉ាំអាហាររួច៖
- ជំងឺខាន់លឿង
- ក្អួត
- គ្រុនក្ដៅ
មូលហេតុនៃការឈឺពោះ ក្រោយញ៉ាំអាហាររួច
ពិតណាស់ មានលក្ខខណ្ឌជាច្រើនដែលអាចធ្វើឲ្យយើងឈឺក្រពះ ឬឈឺពោះក្រោយញ៉ាំអាហាររួច ដែលមានដូចជា៖
- បណ្ដុំរោគសញ្ញានៃជំងឺរលាកពោះវៀនរុាំរៃ
- ពិបាករំលាយអាហារ
- រលាកលំពែងស្រួចស្រាល់
- ជំងឺរលាកខ្នែងពោះវៀន
- ដំបៅក្រពះ
- រលាកថង់ទឹកប្រមាត់
គន្លឹះដោះស្រាយអាការៈឈឺពោះ ក្រោយញ៉ាំអាហារ
ក្នុងករណីស្រាល គ្រូពេទ្យអាចណែនាំឲ្យយើងញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់ រហូតដល់យើងស៊ាំទៅនឹងអាហារ។ បន្ថែមពីនេះ យើងគួរតែញ៉ាំភេសជ្ជៈកីឡា ស៊ុប និងទឹកផ្លែឈើ (លែងលើកទឹកក្រូចឆ្មារ) ទើបជាការប្រសើរ។
ចំណុចសំខាន់
មូលហេតុនៃការឈឺពោះ ក្រោយញ៉ាំអាហាររួច
ពិតណាស់ មានលក្ខខណ្ឌជាច្រើនដែលអាចធ្វើឲ្យយើងឈឺក្រពះ ឬឈឺពោះក្រោយញ៉ាំអាហាររួច ដែលមានដូចជា៖
- បណ្ដុំរោគសញ្ញានៃជំងឺរលាកពោះវៀនវៀនរុាំរៃ
- ពិបាករំលាយអាហារ
- រលាកលំពែងស្រួចស្រាល់
- ជំងឺរលាកខ្នែងពោះវៀន
- ដំបៅក្រពះ
- រលាកថង់ទឹកប្រមាត់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]