អាមេរិក៖ មកដល់ពេលនេះ Aespa គឺជាក្រុមចម្រៀងស្រីជំនាន់ទី ៤ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលោកខាងលិច ដោយជំហរដ៏រឹងមាំរបស់ SM Entertainment ក៏ផ្តល់ឱកាសជាច្រើនដល់ Aespa ក្នុងការបង្ហាញខ្លួនក្នុងកម្មវិធី និងព្រឹត្តិការណ៍នានានៅសហរដ្ឋអាមេរិកផងដែរ។
ជាក់ស្តែងថ្មីៗនេះ ក្រុមនេះបានរៀបចំកម្មវិធីដ៏ជោគជ័យមួយនៅទីនោះ ប៉ុន្តែមនុស្សមួយចំនួនមិនចូលចិត្តសំលៀកបំពាក់របស់ពួកគេទេ ដែលនៅឯកម្មវិធីតាំងបង្ហាញនៅសហរដ្ឋអាមេរិក Aespa ត្រូវបានកោតសរសើរជាច្រើន ទោះយ៉ាងណាក៏ដោយ ការស្លៀកពាក់របស់ក្រុមចម្រៀងស្រី SM Entertainment មានភាពចម្រូងចម្រាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ការស្លៀកពាក់របស់ក្រុមបានបង្កើតភាពចម្រូងចម្រាស ដោយធ្វើឱ្យទស្សនិកជនមិនពេញចិត្តជាខ្លាំង ដែលពួកគេជឿថាក្រុមហ៊ុនធំមួយនេះ មានភាពច្នៃប្រឌិត តែធាតុពិត ត្រូវបានគេមើលឃើញថា ជាពិសេសនោះអ្នកនិយមលេងអ៉ីនធឺណែតរិះគន់ Stylist របស់ Aespa ចំពោះការស្លៀកពាក់ដែលមានលក្ខណៈស្រដៀងនឹង BLACKPINK ទៅវិញ។
យ៉ាងណាមិញ Aespa ជាក្រុមចម្រៀងស្រីដ៏លេចធ្លោបំផុតនៃ K-pop ជំនាន់ទី៤ ត្រូវបានគេរិះគន់ជាញឹកញាប់ចំពោះទេពកោសល្យ និងការស្លៀកពាក់របស់ខ្លួន ហើយនេះមិនមែនលើកទី ១ ដែល ពួកគេត្រូវបានសង្កេតថា មានស្ទីលទៅនឹង ក្រុមចម្រៀងនារី BLACKPINK។
ទៀតសោត ថ្វីត្បិតដូច្នេះមែន ក៏មានមតិវិជ្ជមានមួយចំនួន បានលើកឡើងថា វាចៀសមិនផុតនោះទេ ដែលសិល្បករក្នុងវិស័យមួយនេះ ត្រូវបានមានភាពស្រដៀងគ្នា ព្រោះតែសមាជិកមាន ៤នាក់ ណាមួយទៀត ពួកគេសុទ្ធសឹងមានសម្រស់ដូចគ្នា ដែលធ្វើមានភាពស្រដៀងគ្នាបន្តិចបន្តួចផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]