កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ភ្លាមៗ ក្រោយពីបានបង្ហាញខ្លួននៅព្រលានយន្តហោះ ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ម៉ាកល្បីមួយ ដោយក្នុងនោះ នាងបានតែងខ្លួនស្លៀកពាក់ធម្មតា ជាមួយអាវយឺតស ខោខូវប៊យ ថែមទាំងមានអាវវែងក្រៅពណ៌ខ្មៅ យ៉ាងឡូយទៀតផង។  

អ្វីដែលសំខាន់នោះគឺ តារាស្រី Song Hye Kyo ត្រូវបានគេកត់សម្គាល់ឃើញ នៅលើម្រាមដៃនាង ថាបានពាក់ចិញ្ចៀនរហូតដល់ ៤ រហូតដល់មនុស្សមួយចំនួនគិតថា តារាស្រីរូបនេះ បានពាក់ចិញ្ចៀនបែបនេះ ដើម្បីរំខានដល់មតិសាធារណៈ ខណៈដែលនៅក្នុង​ចំណោម​ចិញ្ចៀន​ដែល​នាង​ពាក់ទាំងនោះ មាន​មួយ​វង់ ដែលអតីតស្វាមី បានឲ្យទៅនាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ ក៏នៅមានមនុស្សមួយចំនួនទៀត បានលើកឡើងថា Song Hye Kyo គ្រាន់​តែ​ប្រើ​ចិញ្ចៀន​ជា​គ្រឿង​អលង្ការ​ប៉ុណ្ណោះ ដែលវាមិន​មាន​ពាក់​ព័ន្ធ​នឹង​អ្នកចាស់​ឡើយ។ បើទោះ​បី​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​ទាក់​ទង​នឹង​រឿង​ស្នេហា​ក៏​ដោយ ប៉ុន្តែអតីតគូស្វាមីភរិយាគូនេះ នៅតែរក្សា​ភាពស្ងៀម​ស្ងាត់ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Hyo
Song Hye Hyo
Song Hye Hyo
Song Hye Hyo
Song Hye Hyo
Song Hye Hyo
Song Hye Hyo
Song Hye Hyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]