ភ្នំពេញ៖ ជាការពិត ប្រិយមិត្តបានដឹងរួចមកហើយថាកញ្ញា សុខ និដាណាត់ ជាបវរកញ្ញា Miss Teen International Cambodia 2022 ជំនាន់ទី២។ ហើយបច្ចុប្បន្ននាងក៏កំពុងងត្រៀមខ្លួន ដើម្បីបន្តដំណើរទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ។ស្របពេលកំពុងរងើចាំថ្ងៃប្រកួតមកដល់ គេឃើញថានាងក៏ទទួលបានឱកាសការងារច្រើន

ទាំងថតសំអាងការ និងថតស្ពតពាណិជ្ជកម្មជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍នោះ ថ្មីៗនេះនាងក៏បានបង្ហាញខ្លួនក្នុងកម្មវិធី Miss Preteen International Cambodia ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយធ្វើជាពិធីការនី។ ជាមួយគ្នានេះដែរ បើទោះបីវាជាលើកទីមួយសម្រាប់នាងក្នុងការធ្វើជាពិធីការិនីប៉ុន្តែគេឃើញនាងធ្វើបានយ៉ាងល្អតែម្ដង។ 

ទន្ទឹមនឹងពេលនាងធ្វើជាពិធីការិនី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កញ្ញា សុខ និដាណាត់ បានរផបចំខ្លួនយ៉ាងទាក់ទាញ ហើយលេចធ្លោខ្លាំង។ ដោយនាងបានស្លៀកនូវឈុតពណ៌ស្វាយខ្ចី ព្រមទាំងផាត់មុខយ៉ាងស្រស់ស្អាត។ ហើយរូបភាពដែលនាងបានបង្ហោះមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ ខណៈសម្រស់នាងរឹតតែស្អាតផូរផង់យ៉ាងដូច្នេះ ម្យ៉ាងហ្វេនបានឃើញសរសើរគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]