រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាគ្រឹះស្ថានដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងស្វែងយល់ពីអតិថិជនរបស់ខ្លួនជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីឆ្នាំ២០២១ កន្លងទៅនេះ អម្រឹត បានប្រារព្ធពិធីខួប ៣០ឆ្នាំ ជាមួយរង្វាន់ដូចជា Ford Ranger Wildtrak 2022 និងទឹកប្រាក់សរុបជាង ១ពាន់លានរៀល ហើយនៅឆ្នាំ ២០២២ នេះដែរ អម្រឹតនៅតែបន្តផ្តល់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន រួមមានផលិតផល និងប្រម៉ូសិនផងដែរ។ កម្មវិធីប្រូម៉ូសិន “ប្រើឌីជីថល ឈ្នះឡាន” គឺជាកម្មវិធីថ្មីស្រឡាងរបស់ អម្រឹត ដែលមានរង្វាន់ដូចជា Ford Ranger Wildtrak 2023 ទូរស័ព្ទ iPhone 13 Pro Max រួមទាំងសាច់ប្រាក់ និងរង្វាន់ផ្សេងៗទៀត។  

ពិធីសម្ពោធជាផ្លូវការនៃកម្មវិធីប្រូម៉ូសិន “ប្រើឌីជីថល ឈ្នះឡាន” ប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ អម្រឹតដោយមានការចូលរួមពីលោកអគ្គនាយក គណៈគ្រប់គ្រង ថ្នាក់ដឹកនាំជាន់ខ្ពស់ ទូតសុឆន្ទៈឌីជេ ណាណា និង បុគ្គលិកអម្រឹត។កម្មវិធីនេះប្រារព្ធឡើង ដើម្បីរួមចំណែកបង្កើនការប្រើប្រាស់ឌីជីថល តាមរយៈ អម្រឹត ម៉ូបាល ក្នុងការធ្វើប្រតិបត្តិការនានាដែលនេះជាមធ្យោបាយថ្មី រហ័ស និងចំណេញពេលវេលាបានច្រើន ផ្តល់ជូនពិសេសសម្រាប់អតិថិជន អម្រឹត ទូទាំងប្រទេស។

 ការដាក់ចេញនូវកម្មវិធីប្រូម៉ូសិន <<ប្រើឌីជីថល ឈ្នះឡាន>> នេះឡើង គឺដើម្បីលើកទឹកចិត្តអតិថិជន អម្រឹត​ ទាំងអស់ឲ្យយល់ដឹងបន្ថែមពីការធ្វើប្រតិបត្តិការតាមប្រព័ន្ធធនាគារចល័តរបស់ អម្រឹត ក្នុងការទូទាត់ទំនិញផ្សេងៗ ការផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈបាគង ការផ្ទេរប្រាក់ទៅគណនី អម្រឹត ដទៃទៀត និង ការធ្វើប្រតិបត្តិការផ្សេងៗទៀតយ៉ាងច្រើនសម្បូរបែបដែលមាននៅក្នុងកម្មវិធី អម្រឹត ម៉ូបាល។ 

សម្រាប់អតិថិជនដែលប្រើប្រាស់់ផលិតផល ឬ សេវាកម្ម អម្រឹត ណាមួយដូចជា៖ គណនីសន្សំតាមតម្រូវការ គណនីបញ្ញើFlexi គណនីសន្សំមានកាលកំណត់ គណនីក្មេងឆ្លាត ប្រើប្រាស់ អម្រឹត ម៉ូបាល អតិថិជននឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងជារៀងរាល់ត្រីមាស នឹងមានឱកាសក្លាយជាម្ចាស់រង្វាន់ Ford RangerWildtrak 2023 ទៀតផងដែរ។ 

ក្នុងឱកាសនេះ លោក ដុស ឌីន អគ្គនាយក នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ ថា “ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីជួយបង្រៀន និងបង្កើនការយល់ដឹង ក៏ដូចជាលើកទឹកចិត្តអតិថិជនទាំងអស់ ឲ្យងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលជំនួសការប្រើប្រាស់សាច់ប្រាក់។”

កម្មវិធីប្រូម៉ូសិន <<ប្រើឌីជីថល ឈ្នះឡាន>> គឺជាកម្មវិធីមួយដែលបានចូលរួមចំណែកក្នុងការជំរុញអតិថិជនឲ្យងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថល ជំនួសឲ្យការទូទាត់សាច់ប្រាក់ផ្ទាល់។កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅគ្រប់សាខាទាំងអស់របស់ អម្រឹត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]