ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់កញ្ញា ជា ស្រីនា ដែលនាងជាInfluencer មួយរូបដ៏មានប្រជាប្រិយភាពម្នាក់នាពេលបច្ចុប្បន្ន។ ពិតណាស់ គ្រប់សកម្មភាពដែលនាងបង្ហាញក្នុងវីដេអូ នាងតែចែករំលែកពីអ្វីដែលល្អៗទៅកាន់ប្អូនៗជំនាន់ក្រោយ។ លើសពីនេះទៅទៀត តារាស្រីរូបនេះក៏ធ្លាប់បានចែករំលែកនៃបទពិសោធន៍ និងវិធីសាស្ត្រសម្រាប់ប្អូនៗទី១២ប្រលងជាប់បាននិទ្ទេសAផងដែរ។ 

យ៉ាងណាមិញ បើនិយាយពីប្រវត្តិសិក្សាកញ្ញា ជា ស្រីនា បានប្រើងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៧-២០១៨។ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនាងក៏ជាសិស្សឆ្នើមម្នាក់ដែលទទួលបាននិទ្ទេសAម្នាក់ផងដែរ។ មួយវិញទៀត ថ្មីៗនេះនាងទើបតែបញ្ចប់ថ្នាក់មហាវិទ្យាល័យ នឹងបានទៅទទួលសញ្ញាប័ត្រដល់ទៅ២នៅឯប្រទេសអាមេរិកផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ ថ្មីៗនេះ កញ្ញា ជា ស្រីនា ត្រូវបានក្រសួងអប់រំយុវជន និង កីឡា​ ផកដល់កិត្តិយសអញ្ជើញនាងធ្វើជា​គណៈកម្មការ​មួយរូបក្នុង​កម្មវិធី ការជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀតផង។ ស្របពេលនាងធ្វើជាគណៈកម្មការមួយរូប ក្នុងកម្មវិធីមួយនេះរួច អ្នកលេងបណ្ដាញសង្គម និងហ្វេន កាន់តែសរសើរពីនាងគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]