ព្រះសីហនុ៖ តារាចម្រៀងស្រីអ្នកនាង វីរៈ និច ជាតារាស្រីមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង។ រាល់សកម្មភាពរបស់នាងតែងតែទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម ជាពិសេសមិត្តៗយុវវ័យតែម្ដង។ បើក្រឡេកមើលជីវិតគូ ហាក់បីជាជោគជ័យខណៈបានស្វាមីទាំងសង្ហា ហើយចិត្តល្អផងនោះ។
យ៉ាងណាមិញ គូស្វាមីថ្មោងថ្មីអ្នកនាង វីរៈ និច ក្រោយរៀបការរួច គេតែតែឃើញនាងបណ្ដើរស្វាមីទៅណាមកណាជាមួយជានិច្ច។ម្យ៉ាងសកម្មភាពប្ដីប្រពន្ធអ្នកទាំងពីរពីជាបង្ហាញឲ្យមហាជនបានឃើញថា មានសេចក្ដីសុខនឹងជីវិតគូមួយនេះខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ នាងតែសរសើរពីស្វាមីដែលពូកែយកចិត្តទុកដាក់ មើលថែនាងបានយ៉ាងល្អស្ទើរតែគ្រប់ពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្មីៗនេះអ្នកនាង វីរៈ និច បានបង្ហោះរូបគូជាថ្មីម្ដងទៀតជាមួុយនឹងស្វាមី មើលទៅពិតជាមានភាពស្និទ្ធិស្នាល ហើយល្អូកល្អើននឹងគ្នាតែម្ដង។ ម្យ៉ាងសម្លៀកបំពាក់ដែលគូស្វាមីមួយគូនេះស្លៀកគឺមានភាពសាមញ្ញ ប៉ុន្តែមើលទៅស្រស់ស្អាត ហើយសង្ហាតែម្ដង។ក្នុងនោះដែរ បន្ទាប់ពីឃើញតារារូបនេះ និងស្វាមី ថតរូបស្វីតៗយ៉ាងដូច្នេះ មានហ្វេនជាច្រើនចូលទៅ comment សរសើរពីជីវិតគូអ្នកទាំងពីរគ្រប់ៗគ្ន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]