រាជធានីភ្នំពេញ ៖ ក្រោយមានការប្រកាសក្តែងៗ ពីតារាកំប្លែង នាយពាក់មី ចង់ដើរចេញពីCTN ព្រោះតែ ច្បាប់ផ្ទៃក្នុងរបស់មេដឹកនាំថ្មី ជនជាតិឥណ្ឌា មានលក្ខណៈរឹតបណ្តឹងដល់បុគ្គលិកខ្លាំងហួសហេតុ រហូតធ្វើឲ្យមានសិល្បករ សិល្បការិនីជាច្រើន រអ៊ូរទាំ និងបង្ហាញគោលជំហរនឹងដើរចេញ បើគ្មានការសម្រួល។
ផ្ទុយទៅវិញ ក្រោយល្បីថាមានការសម្រួលខ្លះៗដល់បុគ្គលិកវិញ ដែលធ្វើឲ្យ តារាជាច្រើន អាចបន្តការងារនៅទ្រនំចាស់បាន ស្រាប់តែថ្មីៗនេះ នាយក្រូចបើកឆាកប្រកាសដើរចេញពីCTN នៅចុងខែឧសភា ក្រោយប្រឡូកការងាររយៈពេល១១ឆ្នាំនៅទីនេះ រួចមកក៏មាន លោកតាវិចទ័រ នាយពាក់មី នីឡា ហើយរួចមកពេលនេះ មាន នាយគ្រឿនថែមទៀត ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រោះតារាកំប្លែងខ្លឹមៗដើរចេញម្តងមួយៗ តើអ្នកបន្ទាប់ជានរណា? តើអស់ពីពួកគេ កម្មវិធីកំប្លែងក្នុងទូរទស្សន៍នេះ នឹងអាចទទួលការគាំទ្រដូចមុនដែរឬយ៉ាងណា?។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នាយគ្រឿន បង្ហោះសារលើបណ្តាញសង្គម ទាំងព្រឹកដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]