បរទស៖ ថ្មីៗនេះ បន្ទាប់ពីបានទៅដល់ប៉ារីសភ្លាម តារាស្រី Song Hye Kyo បែរជាបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានឆ្លៀតឱកាសទៅកម្សាន្ត និងបើកបង្ហាញរូបភាពរបស់ខ្លួន ដែលកំពុងតែធ្វើឲ្យហ្វេនៗស្រឡាំងកាំងនឹងសម្រស់របស់នាង។
នៅក្នុងនោះដែរ តារាស្រី Song Hye Kyo បានចេញមកបង្អួតរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន ជាមួយនឹងការរៀបចំខ្លួនឡើងស្រស់សោភា បើទោះជាមកក្នុងឈុតសាមញ្ញធម្មតា តែរូបនាងត្រូវបានមនុស្សជាច្រើនកត់សម្គាល់ទៅលើទម្រង់មុខមាត់ ស្បែកសរលោង កាន់តែក្មេងជាងវ័យ និងមើលទៅស្ទើរតែដូចនារីវ័យជាង២០ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត យោងតាមហ្វេនៗជាច្រើន បានបង្ហាញពីការពេញចិត្តចំពោះ សម្រស់របស់ Song Hye Kyo ដែលរក្សាបាននូវភាពគួរស្រលាញ់ និងភាពលេចធ្លោនៃសម្រស់ ក្នុងពេលដែលនាងមានអាយុ៤០ឆ្នាំ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]