រាជធានីភ្នំពេញ ៖ កាលពីព្រឹកមិញនេះ អ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងមង្គលការត្រកូលអភិជនលំដាប់ខ្ពស់នៅស្រុកខ្មែរ គឺកូនប្រុសថៅកែជីបម៉ុង និងចៅស្រី ឯកឧត្តម ជា សុផារ៉ា ដែលមានការអញ្ជើញចូលរួមពី សំណាក់អ្នកមុខអ្នកការ មន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញល្បីៗជាច្រើន យ៉ាងកុះករ។

យ៉ាងណាមិញ ពិធីនាវេលាព្រឹកនេះ ប្រារព្ធធ្វើនៅភូមិគ្រឹះរបស់ ឯកឧត្តម ជា សុផារ៉ា ដែលមនុស្សជាច្រើន ធ្លាប់ជិះកាត់ឃើញតែរបង ដាំដើមត្នោតជុំវិញលម្អ តែមិនធ្លាប់បានឃើញទិដ្ឋភាពខាងក្នុងសូម្បីតែមួយដង ស្រាប់តែ ដល់ថ្ងៃមង្គលចៅស្រី បើកបង្ហាញទាំងមូល ធ្វើឲ្យគេឯង ចំហមាត់គ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែ ធំស្កឹមស្កៃប៉ុណ្ណោះទេ សូម្បីតែទីធ្លាក៏មានការរៀបចំយ៉ាងប្រណីតបំផុត មិនចាញ់សណ្ឋាគារលំដាប់ផ្កាយ៥នោះឡើយ ជាងនេះទៅទៀត ផ្ទះនៅកណ្តាលក្រុងក៏ពិតមែន តែភូមិគ្រឹះរបស់ ឯកឧត្តម ជា សុផារ៉ា រៀបចំ ធ្វើពីឈើយ៉ាងរលោង បូកនឹងទេសភាពបៃតងនៅសងខាងទៀតនោះ ធ្វើឲ្យមហាជនឃើញហើយ លាន់មាត់ត្រជាក់ភ្នែកគ្រប់គ្នា ជាងនេះទៅទៀត នៅក្នុងភូមិគ្រឹះមានស្រះទឹកធំមួយ ដែលមើលទៅ ពិតជា មិនគួរឲ្យជឿថា ជាផ្ទះរស់នៅឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង

ប្រភព ៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]