តៃវ៉ាន់៖ កាលពីថ្មីៗនេះ យោងតាមប្រភពដ៏ល្បីមួយបានបង្ហាញថា លោក Koo Jun Yup (DJ Koo) ដែលត្រូវបានគេស្គាល់ថាជាស្វាមីរបស់ តារាស្រី Barbie Hsu បានបង្ហាញខ្លួននៅលើឆាកនៃពិធីប្រគល់ពានរង្វាន់មួយ ជាមួយនឹងប្អូនថ្លៃស្រីរបស់ខ្លួន ដែលរូបលោក ហាក់កំពុងតែមានភាពល្បីល្បាញម្តងទៀត នៅក្នុងទីផ្សារកម្សាន្តចិន-កូរ៉េ ។

ជាពិសេស តាមប្រភពដដែលនេះ ក៏បានលើកឡើងទៀតថា ភាពល្បីល្បាញរបស់លោក DJ Koo អាចបានដោយសារតែអាពាហ៍ពិពាហ៍របស់ខ្លួន ជាមួយនឹង Barbie Hsu រហូតដល់លោក​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ស្វែង​រក ក៏ដូចជា ​ទទួល​បាន​ការ​អញ្ជើញ​ជា​ច្រើន​ឲ្យ​សម្ដែង​នៅក្នុង​កម្មវិធី​នានា ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម និង​ស្ថានីយ​ទូរទស្សន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀ់ត ប្រភព​មួយ​ក្នុង​សិល្បៈកម្សាន្តរបស់​តៃវ៉ាន់ ​បាន​និយាយ​ថា ប្រាក់​ខែ​របស់ Koo Jun Yup គឺ​ចូលខ្ទង់ប្រហែល ១៦ ០០០ ដុល្លារ។ យ៉ាង​ណា​មិញ​ នេះ​គ្រាន់តែជា​តួលេខ ដែល​តារា​ចម្រៀង​ប្រុសរូបនេះ បាន​ស្នើ​ឡើង​ក្នុងកម្មវិធី​ដំបូង ​នៅ​ស្រុក​កំណើត​របស់​ភរិយា។

ហើយបច្ចុប្បន្ននេះ អ្នករៀបចំព្រឹត្តិការណ៍ដែលចង់អញ្ជើញរូបលោក ក៏ត្រូវចំណាយប្រមាណខ្ទង់ ១០០០០០ ដុល្លារក្នុងរយៈពេល១២០ នាទី សម្រាប់ពិធីបុណ្យតន្ត្រីខ្នាតធំ ខណៈដែលនៅក្លឹបរាត្រីគឺ ត្រូវចំណាយប្រមាណជាង ២០០០០ដុល្លារក្នុងរយៈពេល ១២០នាទី ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
DJ Koo
DJ Koo
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]