ថៃ៖ គឺជាដំណឹងល្អមួយសម្រាប់ តារាប្រុស Weir បន្ទាប់ពីបានប្រកាសពីថ្ងៃរៀបការរបស់ខ្លួន ជាមួយនឹងគូស្នេហ៍ក្រៅសិល្បៈ ដែលធ្វើឲ្យហ្វេនៗជាច្រើន បានចូលរួមអបអរសាទរ​ទៅដល់រូបលោក ស្របពេលដែលជិតបានក្លាយជាកូនកំលោះក្នុងពេលឆាប់ៗនេះ។ 

យ៉ាងណាមិញ ទន្ទឹមនឹងដំណឹងរៀបការភ្លាមៗ ក្រោយពីទាក់ទងគ្នាជាមួយនឹងគូស្នេហ៍ថ្មីមិនបានប៉ុន្មានផងនោះ ក៏បានទាញយកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ទៅលើទំនាក់ទំនងមុនៗរបស់លោក ដែលធ្លាប់បានសាងស្នេហ៍ជាច្រើនឆ្នាំជាមួយនឹង តារាស្រីទាំងពីររូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាប្រុសរូបនេះ ធ្លាប់បានទាក់ទងតារាស្រី Pancake ដោយអ្នកទាំងពីរបានជួបគ្នាក្នុងឈុតរឿងដ៏ល្បីល្បាញ​មួយ ក្នុងឆ្នាំ ២០០៦ ដែល​ត្រូវ​បាន​គេ​ចាប់​គូ មាន​រឿង​ភាគ ថត​ពាណិជ្ជកម្ម និង​ព្រឹត្តិការណ៍​ជាមួយ​គ្នា​ជា​ញឹក​ញាប់ រហូតដល់់ពួកគេក្លាយជាគូស្នេហ៍ពិត តែយ៉ាងណាមិញ ក្រោយ​ទាក់ទង​គ្នា​ ប្រមាណ ៤ ឆ្នាំ​មក ទំនាក់ទំនង​របស់​ពួកគេ​បាន​ឈាន​ដល់​ការ​បញ្ចប់។ ហើយ Weir ក៏បានដកខ្លួនចេញពីការបណ្តាក់ទុនរួមគ្នារបស់ Pancake ប៉ុន្តែក៏នៅតែមានការលើកឡើងថា មានការព្រួយបារម្ភ និងមើលថែរក្សាគ្នាដូចបងប្អូន នៅពេលនោះ។ 

ក្រឡេកមកមើល រឿងរ៉ាវមួយទៀត រវាងលោក Weir និងតារាស្រី Bella ដែលជាស្នេហាមួយ មានរយៈពេលយ៉ាងយូររហូតដល់ទៅ ៩ ឆ្នាំ ដែលពេលទាក់ទងគ្នាដំបូង អ្នកទាំងពីរមានទំនាក់ទំនងស្នេហាបែបស្ងាត់ៗ និងលើកឡើងពីការថែរក្សាគ្នាដូចបងប្អូន ប៉ុន្តែដល់​ឆ្នាំ ២០១៦ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​របស់ Bella នៅ​សាកលវិទ្យាល័យ Weir ក៏បាន​យក​ផ្កា​មក​អបអរ និងបានបញ្ជាក់ពីស្នេហា​របស់អ្នកទាំងពីរជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលឆ្នាំ 2021 ស្រាប់តែមានព័ត៌មានលេចឭថា Bella និង Weir បានបែកបាក់គ្នា ហើយចុងក្រោយតារាស្រី Bella បានចេញមុខបញ្ជាក់រឿងនេះដោយខ្លួនឯងថា ពួកគេទាំងពីរបានបញ្ចប់យ៉ាងល្អ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir
Weir
Weir
Weir
Pancake
Pancake
Weir និង Pancake
Bella
Bella
Bella
Weir និង Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]