ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ Miss Teen International Cambodia ២០២១ កញ្ញា ឌី បញ្ញាវិមាលា បានថតវីដេអូពីការណែនាំខ្លួន ដើម្បីត្រៀមយកទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខនេះ។ ពិតណាស់ នៅក្នុងវីដេអូ គេឃើញនាងនិយាយពីការរស់នៅបង្ហាញពីវប្បធម៌ និងកន្លែងទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។ 

យ៉ាងណាមិញ បន្ទាប់ពីគ្រងតំណែងជាបវរកញ្ញា Miss Teen International Cambodia ២០២១ គេឃើញថាកញ្ញា ឌី បញ្ញាវិមាលាមានភាពមមាញឹកច្រើនទាំងការសិក្សា ការងារសិល្បៈ។ ជាពិសេសបវរកញ្ញាយុវតីអន្តរជាតិកម្ពុជារូបនេះ ពិតជាខំប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាព ដើម្បីទៅប្រកួតលើឆាកអន្តរជាតិផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កញ្ញា ឌី បញ្ញាវិមាលា នឹងទៅចូលរួមប្រកួតនៅលេីឆាតអន្តជាតិ​ ចាប់ពីថ្ងៃទី​ ២២ ខែ​ កក្កដា​ ឆ្នាំ​ ២០២២ ដល់ថ្ងៃទី​ ៣១ ខែ​ កក្កដា​ ឆ្នាំ​ ២០២២ នៅក្នុងប្រទេស​ ឥណ្ឌា​ខាងមុខនេះ​។ បើចង់ជ្រាបច្បាស់ពីព័ត៌មានផ្សេងៗទាក់ទងការប្រកួត ប្រិយមិត្តអាចចូលទៅដានលើផេកផ្លូវការរបស់ Miss Teen International Cambodia៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]