ហុងកុង៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងមួយ បានរាយការណ៍ថា ភរិយាលោក Alvin Chau បានលក់ផ្ទះពីរ ក្នុងឈ្មោះរបស់នាងកាលពីពេលថ្មីៗនេះ។ ដោយផ្ទះទីមួយគឺជា ភូមិគ្រឹះក្នុងទីក្រុងម៉ាកាវ ដែលនាង និងស្វាមី ព្រមទាំងកូនបានរស់នៅ ហើយបច្ចុប្បន្ននេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ ៥៦ លានដុល្លារហុងកុង (ជិត ៧,៦ លានដុល្លារ)។
លើសពីនេះ អាផាតមិនដ៏ប្រណិតមួយទៀត នៅកណ្តាលទីក្រុងហុងកុងក៏បានលក់ក្នុងតម្លៃ ៦៩ លានហុងកុង (ប្រហែល ៨,៧ លានដុល្លារ) ផងដែរ ទោះបីជានៅពេលនោះ ពួកគេទាំងពីរ បានទិញផ្ទះ ក្នុងតម្លៃប្រហែល ១០០ លានដុល្លារហុងកុង(ប្រហែលជាង ១២លានដុល្លារ) ក៏ដោយ ដែលធ្វើបែបនេះ ត្រូវបានគេនិយាយថា ពួកគេនឹងត្រូវខាតរហូតដល់ទៅ ៣០លានដុល្លារហុងកុង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រឿងរ៉ាវបញ្ហារបស់ លោក Alvin Chau ថែមទាំងមានពាក្យចចាមអារ៉ាមថា ក្រោយពីរូបលោក ត្រូវជាប់ព.ន្ធ.នា.គារ. គ្រួសាររបស់ Alvin Chau បានធ្លាក់ចូលទៅក្នុងភាពវឹ.ក.វរ ហើយបច្ចុប្បន្ននេះ ដើម្បីរក្សាស្ថិរភាពស្ថានភាពហិរញ្ញវត្ថុ និងសងបំណុលនោះ ភរិយារបស់លោកក៏ត្រូវបង្ខំចិត្តលក់ផ្ទះ ដើម្បីបង្វិលដើមទុន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]