រាជធានីភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនៃវគ្គបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ សម្រាប់គ្រូកីឡាក្នុងខេត្តកំពង់ស្ពឺ ពិធីប្រគល់វិញ្ញាបនបត្រ ក៏ត្រូវបានធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ក្នុងខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីជួយលើកកម្ពស់កម្រិតបង្ហាត់កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ។

ពិធីនោះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ លោក Ohara Kazunori នាយកបច្ចេកទេស​នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក ឡៃ សុធា អគ្គលេខាធិការរង​នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ចូលរួមក្នុងពិធីនោះដែរមានលោក ឃួន ឡាបូរ៉ាវី ជំនួយការគ្រូបង្វឹកនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ និងគ្រូកីឡាខេត្តកំពង់ស្ពឺ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូកីឡានៅក្នុងពិធីប្រគល់វិញ្ញាបនបត្របង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ 

វគ្គបណ្តុះបណ្តាលជំនាញបង្ហាត់បាល់ទាត់កម្រិត ‘គ’ គឺជាកម្មវិធីថ្មីបំផុតនៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ចាប់ផ្តើមក្នុងឆ្នាំ២០១៨ គំនិតផ្តួចផ្តើមនេះ បានផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សជាង ៥៩.៥០០នាក់ គិតមកដល់បច្ចុប្បន្ន។ កម្មវិធីនេះបានចាប់ផ្តើមជាមួយនឹងវគ្គបង្ហាត់កម្រិតមូលដ្ឋានកម្រិត ‘ឃ’ ដោយមានការចូលរួមពីគ្រូកីឡា ១២០នាក់ មកពីវិទ្យាល័យ និងអនុវិទ្យាល័យ ៩៣ ក្នុងខេត្តកំពង់ស្ពឺ។ ​បន្ទាប់មកជំនាញបង្ហាត់របស់ពួកគេ ត្រូវបានធ្វើតេស្តតាមរយៈការប្រកួតបាល់ទាត់យុវជនខ្នាតតួចអាយុក្រោម ១៨ ឆ្នាំដែលបានរៀបចំឡើងនៅក្នុងខេត្តកំពង់ស្ពឺ។ សិស្សានុសិស្សប្រុសស្រីប្រមាណ ៦០០នាក់ បានបញ្ចប់ការប្រកួតរយៈពេល​ ៤ ថ្ងៃ និងបានបង្ហាញជំនាញលេងបាល់របស់ពួកគេបន្ទាប់ពីទទួលបានចំណេះដឹងពីគ្រូបង្ហាត់។

បន្ទាប់មក​ សមត្ថភាពបង្ហាត់ ត្រូវបានវាយតម្លៃ ហើយគ្រូកីឡា ១៤ នាក់ដែលបានពិន្ទុខ្ពស់ជាងគេ ត្រូវបានជ្រើសរើសដើម្បីបន្តទៅវគ្គបណ្តុះបណ្តាលកម្រិត ‘គ’ រួមទាំងគ្រូកីឡា ៦ នាក់មកពីអង្គការផ្តាយសមុទ្រ។ ដឹកនាំដោយគ្រូបច្ចេកទេសលោក Ohara វគ្គបណ្តុះបណ្តាលរយៈពេល ២ សប្តាហ៍នេះ បានផ្តល់បច្ចេកទេសបង្ហាត់កីឡាបាល់ទាត់កម្រិតខ្ពស់ដើម្បីឲ្យគ្រូកីឡាទទួលបានការបង្ហាត់កម្រិតអាជីព។ គ្រូកីឡាបានរៀនពីរបៀបរៀបចំផែនការក្រុម និងផ្តល់ការបង្ហាត់ដល់សិស្សរបស់ពួកគេ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីបាល់ទាត់ដ៏មានសក្តានុពលសម្រាប់អនាគត។ គ្រូដែលបានបញ្ចប់វគ្គដោយជោគជ័យបានទទួលវិញ្ញាបនបត្រផ្លូវការកម្រិត ‘គ’ ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់។

កញ្ញា យ៉ុន យ៉ើន កីឡាការិនីជម្រើសជាតិនារី អនុវត្តការតែតបាល់ជាមួយអតីតគ្រូកីឡានៃសាលាបឋមសិក្សាត្រពាំងត្រោកលោកគ្រូ ម៉ី សុជាតិ ដែលបច្ចុប្បន្នគាត់ជាគ្រូបង្វឹកក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ 

នៅក្នុងពិធីនោះគណៈអធិបតី ៣ រូប បានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួម។ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឲ្យដឹងថា៖

ចំណែកលោក Ohara នាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងអំណរគុណដល់គ្រូកីឡាដែលបានចំណាយពេលផ្ទាល់ខ្លួនចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងអបអរសាទរដល់គ្រូដែលទទួលបានវិញ្ញាបនបត្រកម្រិត ‘គ’។ គាត់សង្ឃឹមថា ពួកគេនឹងប្រើចំណេះដឹង និងជំនាញដែលពួកគេបានរៀនពីវគ្គបណ្តុះបណ្តាលទៅបង្ហាត់ដល់សិស្សរបស់ពួកគេ រួមទាំងទ្រឹស្តី និងការអនុវត្ត។ គាត់ចង់ឃើញសិស្សកាន់តែច្រើនទទួលបានប្រយោជន៍ពីកម្មវិធីនេះ និងត្រូវបានជ្រើសរើសដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម និងក្លាយជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ។

លោក ឡៃ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងផងដែរថា៖

គួរដឹងផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើន រួមមាន ពានរង្វាន់ប្រាក់ Stevie® ក្នុងឆ្នាំ២០២១ និងពានរង្វាន់ Stevie® សំរឹទ្ធិក្នុងឆ្នាំ២០២០ សម្រាប់កម្មវិធីការងារសង្គមឆ្នើមប្រចាំឆ្នាំប្រចាំទ្វីបអាស៊ី អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ព្រមទាំងពានរង្វាន់សហគ្រាសមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ីក្នុងផ្នែកលើកស្ទួយសង្គមក្នុងឆ្នាំ២០១៩ ផងដែរ៕

លោក ឡៃ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងសុន្ទរកថាអមដោយលោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងលោក Ohara Kazunori នាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៥៤.០០០នាក់ បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]