បរទេស៖ យោងតាមកាសែត Daily Mail បង្ហាញពី ពិធីករដ៏ល្បីម្នាក់ Ulrika Jonsson បានលើកឡើងពីការខកចិត្តរបស់ខ្លួន នៅពេលដែលលឺថា ក្នុងពិធីមង្គលការរបស់កីឡាករបាល់ទាត់ម្នាក់ Victoria Beckham ហាក់បានធ្វើឲ្យមានការរំខានដល់ចុងភៅ ព្រោះតែការផ្លាស់ប្តូរមុខម្ហូប ហើយរូបនាង បានតែផឹកទឹកដូង និងញ៉ាំស្ករគ្រាប់ ពេលចូលរួមពិធីមង្គលការតែប៉ុណ្ណោះ។
ជាពិសេស ពិធីកររូបនេះ ក៏បានបន្តពីការងឿងឆ្ងល់របស់ខ្លួន ថាតើ Victoria មានភាពរីករាយក្នុងជីវិតដែរឬយ៉ាងណា ព្រោះនាងមិនដែលស្រួល ក្នុងការញ៉ាំអ្វីទាំងអស់ ក្រៅពីនំប៉័ងស្រូវសាលីទាំងមូល។ បើសូម្បីតែ ស្វាមីរបស់នាង លោក David Beckham តែងតែត្អូញត្អែរ អំពីទម្លាប់ញ៉ាំអាហាររបស់ប្រពន្ធ និងបានបង្ហើបថា Victoria បានញ៉ាំតែត្រីអាំង និងបន្លែចំហុយ អស់រយៈពេល ២៥ ឆ្នាំមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា ស្របពេលដែលមានការសរសើរទៅលើ រូបរាងស្លីមស្អាត និងក្មេងជាងវ័យ របស់ Victoria ក៏ដោយ ប៉ុន្តែក៏នៅមានមនុស្សជាច្រើនទៀត បានរិះ.គ.ន់ ចំពោះរបបអាហារជ្រុលរបស់នាង ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]