កម្សាន្ត៖ ប្រិយមិត្តបានដឹងរួចមកហើយថា អ្នកនៅក្នុងវិស័យសិល្បៈ ទាមទារឲ្យមានសមត្ថភាព ទេពកោសល្យ ជាពិសេសរូបសម្រស់ស្រស់ស្អាត ហើយសង្ហា ទើបអាចទទួលបានប្រជាប្រិយភាពខ្លាំងបានយ៉ាងលឿន។ ពិតណាស់រូបសម្ផស្សមុខមាត់ស្អាតជាផ្នែកមួយ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីមហាជនងាកមកគាំទ្រផងដែរ។ 

យ៉ាងណាមិញ បើនិយាយដល់សិល្បករ គេដឹងថាមានតារាមួយចំនួនកើតក្នុងត្រកូលអ្នកសិល្បៈស្រាប់ ទើបជំរុញឲ្យស្រលាញ់វិស័យមួយនេះ។ ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលតារាប្រុសដែលមានបងប្អូនជាអ្នកសិល្បៈដូចគ្នា ព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជនច្រើនមិនចាញ់គ្នាប៉ុន្មាននោះទេ។ មិនត្រឹមតែភាពល្បីល្បាញប្រហាក់ប្រហែលគ្នាឡើយ តែបើមើលលើរូបសម្បត្តិក៏សង្ហាទាក់ទាញប្រហាក់ប្រហែលគ្នាទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សិល្បករដែលមានបងប្អូនបង្កើតមានទាំងសមត្ថភាព និងរូបសម្ផស្សស្អាតគួរឲ្យចាប់អារម្មណ៍ ហើយតែងតែទទួបានពាក្យសរសើរពីសំណាក់មហាជនស្ទើរតែគ្រប់ពេលនោះមានដូចជា៖ 

១៖ លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ

ពិតណាស់ កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀងរូបសង្ហាលោក នីកូ។ ហើយភាពល្បីល្បាញរបស់បង្អូនប្រុសទាំងពីរូបនេះ ពិតជាខ្លាំងក្លាគួរឲ្យកត់សម្គាល់ និងមានហ្វេនគាំទ្រច្រើនទៀតផង។ 

លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ

២៖ លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និងលោក សុវត្ថិ សិរីវឌ្ឍ

បើនិយាយដល់ឈ្មោះតារាចម្រៀងកម្លោះសង្ហាទាំង៣នាក់ លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និងលោក សុវត្ថិ សិរីវឌ្ឍជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់។ ក៏ព្រោះតែតារាទាំង៣រូបនេះគឺជាកូនប្រុសបណ្ដូលចិត្តរបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ចំណែកមុខមាត់កូនប្រុសទាំង៣នាក់សិល្បៈកររូបនេះគឺសង្ហាដូចគ្នាមិនចាញ់ប៉ាៗឡើយ។ 

លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និងលោក សុវត្ថិ សិរីវឌ្ឍ

៣៖ លោក សុខ វាសនា និងលោក ហេង វិសាល

ចាប់ផ្ដើមពីការបង្ដើតវីដេអូជាច្រើនបង្ហោះលើបណ្ដាញសង្គម ពីមួយឆ្នាំទៅមួយឆ្នាំលោក សុខ វាសនា និងលោក ហេង វិសាលកាន់តែទទួលបានប្រជាប្រិយភាពទាំងបងទាំងប្អូនតែម្ដង។ បើមើលលើរូបសម្បត្តិ ឃើញថាមានមុខមាត់ស្អាត មានមន្តស្នេហ៍ ធ្វើឲ្យហ្វេនលង់គ្រប់ៗគ្នា។

លោក សុខ វាសនា និងលោក ហេង វិសាល

៤៖ លោក ដួង វីរៈសិទ្ធ និងលោក ម៉ម ពេជ្ជរិទ្ធ

តារាចម្រៀងសម្លេងផ្អែមស្រទន់ដ៏ពីរោះលោក ដួង វីរៈសិទ្ធ និងលោក ម៉ម ពេជ្ជរិទ្ធ បើទោះបីនៅក្នុងរង្វង់សិល្បៈប្រើនាមត្រកូលខុសគ្នា ប៉ុន្តែអ្នកទាំងពីរគឺជាបងប្អូនបង្កើតនឹងគ្នា។ បើនិយាយដល់រូបសម្បត្តិ គឺពិតជាសង្ហាមិនចាញ់គ្នាឡើយ គ្រប់ពេលអ្នកទាំងពីបង្ហាញស្នាមញញឹម ហ្វេនៗបាក់ចិត្តលង់គ្រប់គ្នា។

លោក ដួង វីរៈសិទ្ធ និងលោក ម៉ម ពេជ្ជរិទ្ធ

៥៖ លោក ចនអេឡិច ហ្សូរ៉ា និងលោក ចនអេឡិច ដាហ្វី

សិល្បកររូបរាងមាំមួន សាច់ដុំធំកង់ៗលោក ចនអេឡិច ហ្សូរ៉ា និងលោក ចនអេឡិច ដាហ្វី ជាបងប្អូនបង្កើតនឹងគ្នា។ បើនិយាយពីរូបសម្បត្តិគឺសង្ហា មុខមាត់ស្អាតប្រហែលគ្នាតែម្ដង។

លោក ចនអេឡិច ដាហ្វី និងលោក ចនអេឡិច ហ្សូរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]