ថៃ៖ អាចនិយាយបានថា តារាប្រុស Weir និងគូស្នេហ៍ថ្មីដែលជានារីក្រៅសិល្បៈ គឺជាគូស្នេហ៍មួយដែលមហាជនជាច្រើន កំពុងចាប់អារម្មណ៍ខ្លាំងបំផុត បន្ទាប់ពីបានប្រកាសរៀបការជាមួយគ្នា ខណៈដែលអ្នកទាំងពីរទើបតែបានទាក់ទងគ្នាមួយរយៈពេលខ្លីប៉ុណ្ណោះ។

អ្វីដែលសំខាន់នោះគឺ បើទោះបីជាទំនាក់ទំនងមួយនេះ មិនបានប្រើពេលយូរដូចគូស្នេហ៍ដទៃក៏ពិតមែន តែតារាប្រុសរូបនេះ ព្រមទាំងគូស្នេហ៍របស់ខ្លួន ក៏បានចំណាយពេលយ៉ាងរីករាយជាមួយគ្នាជាច្រើន មិន​ថា​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផ្សេង ជួបជុំ​មិត្ត​ភក្តិ ចេញទៅជប់លៀង ឬ​ពេលអង្គុយ​ញ៉ាំ​អាហារ​នោះទេ បើសូម្បីតែនៅក្នុងពិធីបុណ្យស.ព តារាស្រី Tangmo លោក Weir ក៏បាននាំនាងទៅជាមួយគ្នាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទាំងនេះគឺជាទិដ្ឋភាពដ៏រំភើប សម្រាប់គូស្នេហ៍អ្នកទាំងពីរ ក៏ដូចជាបានធ្វើឲ្យហ្វេនៗជាច្រើន ចូលរួមត្រេកអរ និងអបអរសាទរ ចំពោះថ្ងៃពិសេស ដែលត្រៀមនឹងមកដល់ក្នុងពេលខាងមុខនេះ៕

ប្រភព៖​ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir
Weir
Weir
Weir
Weir និងគូស្នេហ៍
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]