បរទេស៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញពីភាពរីករាយ ក៏ដូចជារូបភាពដ៏ស្រស់ស្អាតរបស់ខ្លួនជាបន្តបន្ទាប់ ​នៅ​ទីក្រុង​ប៉ារីស ដែលកំពុងធ្វើឲ្យអ្នកទស្សនាកាន់តែពេញចិត្ត នឹងសម្រស់របស់នាង។

យ៉ាង​ណា​មិញ នៅក្នុងរូបភាពមួយសន្លឹករបស់ Song Hye Kyo ដែលបានបង្ហាញខ្លួនជាមួយនឹង Shin Hyun Ji ស្រាប់តែបានទាញយកចំណាប់អារម្មណ៍ភ្លាមៗ ទៅលើរូបសម្រស់ មុខមាត់របស់តារាស្រីរូបនេះ ដែលបញ្ចេញឲ្យឃើញពីទម្រង់មុខដ៏ស្រឡូន និងស្បែករលោងឥតខ្ចោះ បើទោះបីជានាងមិនបានតុបតែងអ្វីក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈរូបនេះ Song Hye Kyo ក៏ទទួលបានការសរសើរ និងពេញចិត្ត ពីបណ្ដាអ្នកគាំទ្រ មិនថាតែងខ្លួនបែបប្រណីតដូចទេពធីតា ឬចេញមកបង្ហាញខ្លួនបែបសាមញ្ញ ក៏រូបនាង នៅតែអាចបង្ហាញរូបរាងដ៏ល្អឥតខ្ចោះ នៅអាយុ ៤១ ឆ្នាំ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]