ភ្នំពេញ៖ បវរកញ្ញាយុវតីអន្តរជាតិកម្ពុជា២០២១ កញ្ញា ឌី បញ្ញាវិមាលា បន្ទាប់ពីគ្រងតំណែងមួយនេះរួច គេសង្កេតឃើញថានាងទទួលបានប្រជាប្រិយភាព ហើយសន្ទុះនៃការគាំទ្រក៏កាន់តែកើនឡើយផងដែរ។ ម្យ៉ាងការងារក៏ទទួលបានច្រើន ទាំងការថតម៉ូត ថតសំអាងការ ថតស្ពតពាណិជ្ជកម្ម ក៏ដូចជាថតរឿងអប់រំខ្លីៗជាដើម។
យ៉ាងណាមិញ ស្របពេលកំពុងត្រៀមខ្លញនទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌានាងបានត្រៀមខ្លួនរួចជាស្រេចទាំងការដើរ សំណួរចម្លើយ និងអ្វីជាច្រើនផ្សេងទៀតដែលនឹងយកទៅប្រកួតនាពេលខាងមុខ។ ពិតណាស់ បើនិយាយពីសម្រស់បវរកញ្ញារូបនេះ មានរូបរាងស្លីម កម្ពស់ក៏ខ្ពស់ ចំណែកមុខមាត់ក៏ស្អាតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ខណៈពេលថ្ងៃប្រកួតលើឆាកអន្តរជាតិកាន់តែខិតជិតមកដល់ កញ្ញា ឌី បញ្ញាវិមាលា បានរៀនផាត់មុខដោយខ្លួនឯង។ ហើយថ្មីៗនេះ នាងបានបង្ហោះរូបបង្ហាញពីស្នាដៃផាត់មុខដោយខ្លួនឯងផ្ទាល់ មើលទៅពិតជាស្រស់ស្អាត គ្មានកន្លែងទាស់ឡើយ បើទោះបីវាជាលើកដំបូងដែលនាងរៀនផាត់មុខក៏ពិតមែន។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២២ខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]