ភ្នំពេញ៖ ពិតណាស់ ប៉ុន្មានឆ្នាំមកនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចាប់អារម្មណ៍លើ ល្អហួស ដែលនាងត្រូវគ្នាស្គាល់យ៉ាងច្បាស់ថាជាក្មួយស្រី អ្នកនាង ចោម ច័ន្ទ និងជាក្មួយស្រី ដេននី ក្វាន់ផងដែរ។​

យ៉ាងណាមិញ បើទោះបី ក្មេងស្រីរូបនេះ​មានអាយុតិច តែគេសង្កេតឃើញរូបសម្រស់នាងពិតជាស្រស់ស្អាតផូរផង់ ហើយមុខមាត់ឃ្យូតខ្លាំង មិនថាភ្នែក ច្រមុះ មាត់នោះទេ។ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ នៅពេលដែលគ្រប់អាយុ នាងនឹងដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាតែម្ដង។ ជាមួយនឹង សមត្ថភាពដ៏សម្បូរបែបនេះហើយ ល្អហួស ក៏មានចំណេះដឹងគួរឲ្យសរសើរ ដោយនាង អាច និយាយភាសារ អង់គ្លេស និងភាសារ ថៃបានទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ សព្វថ្ងៃ ល្អហួស កំពុងតែត្រៀមខ្លួនហ្វឹកហាត់ការដើរ ថែមទាំងរៀនចំណេះជំនាញ ចំណេះដឹងផ្សេងៗ ក្នុងការក្លាយខ្លួនជាបេក្ខភាពបវរកញ្ញា នៅថ្ងៃខាងមុខ។ ជាពិសេស មិនត្រឹមតែហាត់ការដើរមួយមុខនោះទេ តែតារាវ័យក្មេងរូបនេះថែមទាំងពង្រឹងខាង របាំខ្មែរទៀតផង ដោយមើលតាមការបង្ហោះរបស់ ពូរបស់នាង គឺសកម្មភាព ល្អហួស កំពុងតែហាត់រាំបាំខ្មែរ កាន់តែរីកចម្រើន៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
@kimsan_98 សមសួនណាស់ ចេះគ្រប់ទម្រង់ អនាគតបវរកញ្ញាកម្ពុជាយើង@laorhours28 #missuniverse #missgrandinternational ♬ original sound - Kimsan ❤️
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស