ថៃ៖ ក្រោយពីបានរក្សាភាពលីវមិនមានស្នេហាអស់មួយរយៈមក តារាសម្ដែងស្រី Toey Jarinporn ក៏ត្រូវបានហ្វេនៗតាមដានពីរឿងរ៉ាវផ្ទាល់ខ្លួនជាបន្តបន្ទាប់ ជាពិសេស ក៏ដូចជាបានទន្ទឹងរង់ចាំ ពីដំណឹងនៃការបើកចិត្តទទួលយកអ្នកថ្មី របស់តារាស្រីរូបនេះ។
ជាមួយគ្នានេះដែរ មិនបានធ្វើឲ្យហ្វេនៗរង់ចាំយូរទៀតនោះទេ ដោយកាលថ្មីៗនេះ តារាស្រី Toey បានមានឱកាសផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីមួយ ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានបង្ហើបថា ពេលនេះ នាងមានអ្នកថ្មីដើម្បីនិយាយជាមួយហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ក្រោយពីបានបិទបេះដូងមិនទាន់ទទួលយកអ្នកថ្មី អស់រយៈពេល២ឆ្នាំមកនេះ តារាស្រី Toey ក៏បានបង្ហាញទៀតថា នាងនិងអ្នកម្ខាងទៀត កំពុងតែចាប់ផ្ដើមរៀនមើលចិត្ត ដើម្បីឲ្យស្គាល់គ្នាកាន់តែច្បាស់ផងដែរ។ តែទោះជាយ៉ាងណា តារាស្រីរូបនេះ មិនបានបង្ហើបពីអត្តសញ្ញាណថាតើម្នាក់នោះជាអ្នកណា ឬជាអ្នកនៅក្នុងសិល្បៈជាមួយគ្នានោះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]