ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី០៧ ខែកក្កដា ម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ MSI សហការជាមួយក្រុមហ៊ុនអ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានប្រារព្ធកម្មវិធីរាត្រីជួបជុំ MSI Appreciation Night ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានអញ្ចើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុនធំៗទាំងពីរ ព្រមទាំងម្ចាស់ហាងចែកចាយលក់ផលិតផល MSI។

ក្នុងនោះដែរ អ្វីដែលពិសេសសម្រាប់កម្មវិធីយប់មិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ចង់បង្ហាញការស្វាមគន៍ដ៏កក្តៅសម្រាប់ក្រុមហ៊ុនអ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ក្នុងការធ្វើជាអ្នកចែកចាយផ្តាច់មុខទៅលើផលិតផលរបស់ក្រុមហ៊ុន MSI នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រសាសន៌របស់កញា Tanya Fang ដែលជាប្រធានផ្នែកលក់ផលិតផល MSI ប្រចាំនៅកម្ពុជា បានបញ្ជាក់ អោយដឹងថា៖ ជាមួយនិងចាប់ដៃគ្នានៅក្នុងការចែកចាយទៅលើផលិតផល Business & Productivity (Modern Series, Prestige Series, Summit Series) និងប្រភេទ Content Creator ( Creator Z16 ) នៅពេលនេះ ពួក យើងនឹងរួមដៃគ្នានាំមកនូវផលិតផលថ្មីៗ មានសមត្ថភាពខ្ពស់ ហើយនិងមានតម្លៃកាន់តែល្អ ថែមទៀតមកកាន់ ទីផ្សារកម្ពុជា។ ជាមួយគ្នានេះដែរ ដោយសារតែមានការជួយជម្រុញ និងជ្រោមជ្រែងរបស់ដៃគូរទាំងអស់ ទើបធ្វើ អោយ ក្រុមហ៊ុន MSI អាចប្រកួតប្រជែងបាន និងទទួលបានលទ្ធផលល្អនៅពេលនេះ។

យ៉ាងណាមិញ ដូចដែលអ្នកទាំងអស់គ្នាជ្រាបពីមុនរួចមកហើយថាក្រុមហ៊ុន MSI ភាគច្រើនផលិតឡេបថប ឬកំព្យូទ័រសម្រាប់ការលេងហ្គេម ហើយភាគច្រើន Gamer តែងតែជ្រើសរើសឡេបថបឬកំព្យូទ័រ MSI ក្នុងការលេងហ្គេម ក៏ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI បានពង្រីកនូវផលិតផលរបស់ខ្លួនក្រៅពីឡេបថបសម្រាប់ Gaming ដោយក្នុងនោះមានដូចជាប្រភេទឡេបថបក្នុងការប្រើប្រាស់នៅក្នុងការិយាល័យ នៅក្នុងការងារឌីហ្សាញ និងសម្រាប់ Lifestyle របស់អ្នកប្រើប្រាស់ទូទៅតែម្តង។

ម៉្យាងវិញទៀត ក៏ដូចគ្នាសម្រាប់កម្មវិធីនេះ ក្រុមហ៊ុន MSI ក៏ចង់ថ្លែងអំណរគុណដល់បណ្តារភ្នាក់ងារចែកចាយលក់របស់ក្រុមហ៊ុនខ្លួន ដោយការពិសារអាហារជួបជុំពេលល្ងាចដោយរីករាយ ព្រោះថាដោយសារតែមានការចូលរួមពីភ្នាក់ងារចែកចាយលក់ទាំងអស់គ្នា ទើបក្រុមហ៊ុនមានការរីកចម្រើនក្នុងការពង្រីកផលិតផល និងជោគជ័យដូចសព្វថ្ងៃនេះ។

ទន្ទឹមនឹងនេះដែរ ផ្អែកតាមចំណាប់អារម្មណ៍របស់លោក ញ៉េប ចន្ថា ដែលជា General Manager របស់ក្រុមហ៊ុនអ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានឲ្យដឹងថារូបលោកពិតជាមានក្តីសោមនោសរីករាយក្នុងកម្មវិធីប្រកាសជាផ្លូវការក្នុងការស្វាមគន៍ដៃគូសហការចែកចាយផ្តាច់មុខផលិតផល MSI ផ្នែក​ Business & Produtivity និង​ Creator Series នៅក្នុងប្រទេសកម្ពុជា។ ហើយសម្រាប់ហេតុផលដែល ក្រុមហ៊ុនអ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានសហការជាមួយក្រុមហ៊ុន MSI ក៏ព្រោះតែក្រុមហ៊ុន MSI គឺជាក្រុមហ៊ុនដែលល្បី និងមានគុណភាពខ្ពស់ដែលបានវិវត្តន៍ខ្លួនយ៉ាងអស្ចារ្យចាប់តាំងពីផលិតផលសម្រាប់ Gaming រហូតពង្រីកខ្លួនមកដល់សព្វថ្ងៃនេះ។

គួរបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន MSI ក៏បានប្រគល់នូវលិខិតបញ្ជាក់ពីកិច្ចសហការគ្នារវាងក្រុមហ៊ុន ធំៗទាំងពីរជូនដល់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ផងដែរ។ កម្មវិធីនេះ ក៏មានការចាប់ ឆ្នោតផ្សងសំណាង រួមជាមួយឹងការញាំអាហាររួមគ្នា ហើយនិងមានការច្រៀងរាំលេងកំសាន្តយ៉ាងរីករាយ ជាពិសេស គឺមានការផ្តល់រង្វាន់សំរាប់អ្នកចូលរួមផងដែរ ហើយរង្វាន់ធំ Laptop មួយគ្រឿង គឺចាប់ឆ្នោតបានទៅលើហាង Nika Computer ទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]