ពោធិ៍សាត់៖ បើតាមការរាយការណ៍ ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម បានឲ្យដឹងថា បុរសពីរនាក់ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវសត្វខ្លាឃ្មុំមួយក្បាល ទ.ះ និងចា.ប់ហែក យ៉ាងឃោរឃៅ ឱ្យរងរបួសធ្ងន់នៅកណ្តាលព្រៃ។

តាមប្រភពដដែលបានបន្តទៀតថា ហេតុការណ៍នេះ បានកើតឡើងនៅ ត្រង់ចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជនរងគ្រោះ កំពុងធ្វើដំណើរទៅកាន់ ដួសត្រីកណ្តាលព្រៃ ស្រាប់តែប្រទះឃើញសត្វខ្លាឃ្មុំ នៅកណ្តាលផ្លូវតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ជនរងគ្រោះ ដែលខ្លាឃ្មុំ ដេញចាប់ទះ ហែកយ៉ាងព្រៃផ្សៃនេះ ទី១មានឈ្មោះ ងុយ ងឿន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជាប្រជាការពារភូមិ រងរបួសធ្ងន់ ទី២មានឈ្មោះ ភី ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ ដូចគ្នា។

រហូតដល់បច្ចុប្បន្ននេះ ជនរងគ្រោះទាំងពីរ ក៏បានត្រូវបានបញ្ជូន ទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យឯកជន ឃុំអូរសោម៕

ប្រភព៖ PNN News

សូមទស្សនារូបភាពខាងក្រោម​៖

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]