ការបង្កើតទម្លាប់ចូលម៉ាស្សាយ៉ាងហោចបាន ១ទៅ ២ដងក្នុងមួយសប្ដាហ៍ សម្រាប់សុខភាពគឺជារឿងល្អ។ បុរសៗដែលនិយមចូលកន្លែង ម៉ាស្សា ត្រាំទឹកក្ដៅ បានទៀងទាត់បង្ហាញពីការយកចិត្ដទុកនឹងសុខភាពទៅតាមលទ្ធភាពដែលលខ្លួនមាន។ ជាក់ស្ដែងណាស់ ការម៉ាស្សា គឺជាវិធីនៃការសម្រួលសុខភាពទាំងផ្នែករាងកាយ និង ផ្លូវចិត្ដ ក្រោយពីហត់នឿយ។ បុរសៗមួយចំនួននិយមចូលកន្លែងម៉ាស្សា ព្រោះកត្ដាមួយចំនួនដូចជា ហត់នឿយពីការងារ ស្ដ្រេសច្រើន និងចង់សម្រាកខួរក្បាល សម្រួលអារម្មណ៍។
ការម៉ាស្សាមានច្រើនរបៀប ច្រើនវិធី អាស្រ័យលើចំណូលចិត្ដ ដោយសកម្មភាពថ្នមៗ ដូចជា ការចុច ការច្របាច់ ការឈ្លី ការតប់ និងការសម្រួល និងសង្កត់លើស្បែក ដោយប្រើប្រេងជំនួយជាដើម។ យោងតាមការបង្ហាញ ពីមន្ទីពេទ្យ mayo របស់អាមរិកបានបញ្ជាក់ថា ការម៉ាស្សាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- កាត់បន្ថយភាពតានតឹង និងសម្រួលអារម្មណ៍
- កាត់បន្ថយការឈឺចាប់នៅសាច់ដុំ
- សម្រួលចរន្តឈាម បង្កើនថាមពល
- បន្ថយអត្រាង្វាក់បេះដូង និង សម្ពាធឈាម
- ការកែលម្អមុខងារប្រព័ន្ធភាពស៊ាំ
- កាត់បន្ថយបញ្ហាគេងមិនលក់ទាក់ទងនឹងភាពតានតឹង
- សម្រួលសុខភាពប្រព័ន្ធរំលាយអាហារ
- សម្រួលការឈឺសរសៃក្រោយពេលហាត់ប្រាណ ឬលេងកីឡា
- កាត់បន្ថយការឈឺខ្នងផ្នែកខាងលើ និង ក
ការសិក្សាសាកលវិទ្យាល័យ McMaster ប្រទេសកាណាដា បានបង្ហាញលទ្ធផលស្រាវជ្រាវកាលពីចុងឆ្នាំ២០១៩ ដោយបញ្ជាក់ថា ការម៉ាស្សា គឺជាសកម្មភាពដែលអាចផ្ដល់លក្ខណៈសុខស្រួល មិនត្រឹមតែរាងកាយ នោះទេ ទាំងអារម្មណ៍ និង ប្រព័ន្ធផ្លូវដង្ហើមទៀតផង។ ក្រៅពីនេះក៏ផ្ដល់អត្ថប្រយោជន៏យ៉ាងច្រើន រាប់ទាំង ផ្នែកសុខភាពផ្លូវភេទផងដែរ។ វាអាចផ្តល់អត្ថប្រយោជន៍ដល់ជីវិតផ្លូវភេទតាមរយៈការបង្កើនចរន្ដឈាមរត់ស្រួល សម្រួលចង្វាក់បេះដូង កាត់បន្ថយភាពតានតឹង បង្កើនភាពបត់បែន និងបំបាត់ការឈឺចាប់។ ម៉ាស្សាជួយឲ្យរាងកាយមនុស្សយើងអាចផលិតសារធាតុ Serotonin ដែលកម្រិតសារធាតុនេះមានទំនាក់ទំនងនឹងបញ្ហាតានតឹងក្នុងចិត្ត។
ថ្វីដ្បិតការម៉ាស្សាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ប៉ុន្ដែមានចំណុចខ្លះដែល ការម៉ាស្សាត្រូវស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ តម្រូវឲ្យអ្នកម៉ាស្សាត្រូវមានភាពស្ទាត់ជំនាញ ច្បាស់លាស់ ដឹងពីស្ថានភាព និងយល់ច្បាស់ពីអាការៈអ្នកទទួលការម៉ាស្សា។ តួយ៉ាង មានករណីខ្លះដែល អ្នកទទួលការម៉ាស្សាត្រូវប្រឈមការលំបាក សម្រាប់អ្នកមានជំងឺប្រចាំកាយ ដូចជា បញ្ហាសរសៃឈាម បញ្ហារលាក កត្ដាស្បែក និង សន្លាក់ស្ថិតក្នុងការព្យាបាល និង អ្នកដែលមានបញ្ហាសុខភាពឆ្អឹង។
តើម៉ាស្សាអាចធ្វើបាននៅកន្លែងណា ពេលណា ខ្លះ?
ការម៉ាស្សាក៏អាចធ្វើបាននៅគ្រប់ទីកន្លែងអាចមានលក្ខណៈសមរម្យ មិនចាំបាច់ទាល់តែកន្លែងផ្ដល់សេវាកម្មនោះទេ យើងអាចធ្វើបាននៅពេលដើរកម្សាន្ដ នៅផ្ទះ ជាមួយដៃគូ។ ម្យ៉ាងវិញទៀត ប្រសិនដៃគូមានជំនាញបន្ដិចបន្តួច ក៏គួរតែសាកល្បង អនុវត្ដ បន្ទាប់ពីសម្រាកការងារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]