ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកក្កដា ម្សិលមិញនេះ ទូរសព្ទដៃម៉ាក Honor បានធ្វើកម្មវិធីមហាព្រឹត្តិការណ៍ព្រំក្រហមសម្ពោធទូរសព្ទម៉ូដែលថ្មី របស់ខ្លួនជាថ្មីម្តងទៀត នៅផ្សារទំនើបអូឡាំព្យាម៉ល ដែលមានសុទ្ធសឹងតែតារាម៉ូដែលល្បីៗជាច្រើនចូលរួម ដោយជិះសុទ្ធតែឡានទំនើបម៉ាក mcla.ren ។

នៅក្នុងកម្មវិធីនេះដែរ ទូរសព្ទ Honor បានបង្ហាញម៉ូដែលថ្មីរបស់ខ្លួនមានដូចជា Honor X7 Honor X8 និង Honor X9 ដែលសុទ្ធសឹងតែជាទូរសព្ទដៃស្មាតហ្វូនស៊េរីទំនើប និងមានរូបរាងស្អាតខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមប្រសាសន៍របស់លោក Johnny ដែលជានាយកគ្រប់គ្រងរបស់ទូរសព្ទដៃ Honor ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា បើទោះជាទូរសព្ទដៃម៉ាក Honor ទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាដែលសម្ពោធលក់ជាផ្លូវការចាប់តាំងពីថ្ងៃទី១៧ខែមិថុនាក៏ពិតមែន​ ក៏ប៉ុន្តែសម្រាប់ម៉ាកទូរសព្ទដៃនេះ គឺបានដាក់លក់នៅលើទីផ្សារអន្តជាតិជាយូរណាស់មកហើយ តាំងពីឆ្នាំ២០១៣ ហើយទូរសព្ទម៉ាក Honor ក៏ជាម៉ាកទូរសព្ទដៃដែលជាប់ចំណាត់ថ្នាក់លេខ១នៅឯប្រទេសចិនផងដែរ។

ម៉្យាងវិញទៀត សម្រាប់ម៉ាកទូរសព្ទដៃ Honor នេះគឺផ្តោតសំខាន់ទៅលើ ម៉ូដែលបែបយុវវ័យ ទំនើប និងទាន់សម័យ ដូច្នេះហើយទើបនៅក្នុងកម្មវិធីមហាព្រឹត្តិការណ៍ព្រំក្រហមនេះ ក្រុមហ៊ុនបានអញ្ចើញសុទ្ធតែតារាម៉ូដែលដែលមានមានសម្រស់ស្រស់ស្អាតនិងសង្ហារៗ និងមានប្រជាប្រិយភាពចូលរួម។

គួរបញ្ជាក់ដែរថា ចំពោះតម្លៃទូរសព្ទដៃ Honor ម៉ូដែល X7 មានតម្លៃ ១៩៩ ដុល្លារ ម៉ូដែល X8 មានតម្លៃ ២៤៩ ដុល្លារ និង X9 តម្លៃ ២៩៩ ដុល្លារ។ ហើយអ្វីដែលពិសេសនោះ សម្រាប់អតិថិជនដែលបានជាវទូរសព្ទទាំងបីម៉ូដែលចាប់ពីថ្ងៃនេះ នឹងទទួលបានសំបុត្រកុនទស្សនាជាមួយ KOL របស់ទូរសព្ទដៃម៉ាក Honor ដោយហ្វ្រីផងដែរ។

បន្ថែមពីលើនេះ ទូរសព្ទ Honor X7 មានលក្ខណៈពិសេសដូចជា ទំហំថ្មធំ 5000mAh កម្លាំងសាកថ្ម 22.5W SuperCharge អេក្រង់ទំហំធំ 6.74”HONOR FullView Display 90Hz Refresh Rate និង RAM (4G+2G)+ ROM: 128G។ ចំណែកឯ Honor X8 មានលក្ខណៈពិសេសដូចជា មានរូបរាងស្តើងត្រឹមតែ 7.45mm Slim Body ទំហំកាមេរ៉ាធំកម្រិតច្បាស់ 64MP Ultra-clear Quad Camera, 6nm Power-Efficient Snapdragon 680 និង RAM: (6G+2G) + ROM: 128GB។ និងចុងក្រោយ Honor X9 មានលក្ខណៈពិសេសដូចជា កម្លាំងសាកថ្ម 66W HONOR SuperCharge អេក្រង់ទំហំ 6.81” HONOR FullView Display 90Hz Refresh Rate បច្ចេកវិទ្យាថ្មី HONOR RAM Turbo (8GB+2GB) និង RAM: (8G+2G)+ ROM: 128G។

ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនទូរសព្ទដៃ HONOR នឹងបញ្ចេញម៉ូដែលថ្មីៗបន្ថែម និងមានប្រូម៉ូសិនពិសេសៗសម្រាប់អតិថិជនរបស់ខ្លួនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]