ភ្នំពេញ៖ ក្រៅពីអាជីពជាតារាចម្រៀងដ៏ល្បីបន្ទាប់ពីប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ ក្រឡេកមកមើលពីជីវិតឯកជន របស់ លោកឧកញ្ញ៉ា ព្រាប សុវត្ថិ ក៏កាន់តែស្រស់បំព្រងមិនចាញ់គ្នា ក្នុងក្រុមគ្រួសារយ៉ាងពេញលេញ ជាពិសេស ថែមទាំងសំណាងមានភរិយាចេះយកចិត្ត និងផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ផងដែរ។   

ជាក់ស្ដែង ថ្មីៗនេះ នៅក្នុងរូបភាពពីរបីសន្លឹក បានបង្ហាញពីទិដ្ឋភាពយ៉ាងជក់ចិត្ត នៅក្នុងជីវិតបច្ចុប្បន្នរបស់ តារាចម្រៀងប្រុសរូបនេះ ដែលនៅតែមានភាពផ្អែមល្ហែមជាមួយនឹងភរិយាមិនប្រែប្រួល ជាពិសេស នៅក្នុងនោះ ប្ដីប្រពន្ធមួយគូនេះ នាំគ្នាជិះម៉ូតូនៅលើភ្នំយ៉ាងសប្បាយនៅលើទឹកដីមណ្ឌលគិរី មិនខ្វល់ទាំងអស់ ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង ខណៈដែលមានកូនៗធំៗអស់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈនេះ អាចនិយាយបានថា នេះគឺជាភាពផ្អែមល្ហែមមួយទៀតហើយ សម្រាប់ជីវិតប្ដីប្រពន្ធរបស់​ លោក ព្រាប សុវត្ថិ ធ្វើឲ្យហ្វេនៗអ្នកគាំទ្ររីករាយនឹងតាមដាន ដោយបានឃើញពីក្ដីសុខ និងសុភមង្គល មិនផ្លាស់ប្ដូររបស់អ្នកទាំងពីរ៕  

សូមទស្សនារូបភាពខាងក្រោម៖

ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ