ភ្នំពេញ៖ នាព្រឹកថ្ងៃ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ នៅលើគណនីជាផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំទៅចង្កូតឆ្វេងនោះឡេីយ។
បន្ថែមពីនេះ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រង់ចំនុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតដាច់ខាតនូវការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ៕
ប្រភព៖ ហ្វេសប៊ុកជាផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]