បរទេស៖ កាលពីថ្ងៃទី ៥ ខែកក្កដាកន្លងទៅនេះ ស្រាប់តែមានការរាយការណ៍អំពី ដំណើរកម្សាន្តដ៏ប្រណីត របស់អតីតកីឡាករបាល់ទាត់ លោក David Beckham និងភរិយា ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ២៣ ឆ្នាំរបស់អ្នកទាំងពីរ។ 

ជាមួយគ្នានេះដែរ បានឲ្យដឹងទៀតថា មុននោះ គូស្វាមីភរិយាមួយគូនេះ បានរៀបចំកម្មវិធីពិសេសនេះ ដោយបានទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិកជាមួយគ្នា និងបានតុបតែងដោយប៉េងប៉ោងរាងបេះដូង ខណៈដែល​បាន​បង្ហាញរូបថត និង​វីដេអូ​ជា​ច្រើន​ ដើម្បី​ចែករំលែក​ភាព​ស្និទ្ធស្នាល​របស់ពួកគេ នៅលើ​បណ្ដាញ​សង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ Victoria ដែលជាភរិយារបស់លោក ក៏បានរៀបចំធុងស្រាដែលផលិតដោយខ្លួនឯង រួមទាំងមានសារនៅលើនោះ ដោយបានបញ្ជាក់ថា «David ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់។ រីករាយខួបអាពាហ៍ពិពាហ៍២៣ឆ្នាំ អ្នកគឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ» ។ ម៉្យាងវិញទៀត បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ២៣ឆ្នាំមកនេះ នាងក៏​បាន​និយាយ​ថា​៖

Victoria

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

David និង ភរិយា
David និង ភរិយា
David និង ភរិយា
David និង ភរិយា
David និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]