រាជធានីភ្នំពេញ ៖ កាលពីម៉ោង ២រសៀល កាលពីថ្ងៃទី ០៥ កក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមានហេតុការណ៍ផ្ទុះអា.វុធ នៅតាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងដោយខ្មាន់កាំភ្លើងបានបា.ញ់រះសម្តៅ ទៅជនរងគ្រោះប្រមាណ ១០ គ្រាប់ នៅនឹងប៉ុស្តិ៍យាមមុខផ្ទះវីឡា ឲ្យដេកស្លា.ប់ក្នុងថ្លុកឈា.ម ហើយបានជិះម៉ូតូគេចខ្លួនបាត់។

យ៉ាងណាមិញ លុះមកដល់ព្រឹកថ្ងៃ ០៦ កក្កដានេះ សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យបាននៅខេត្តកណ្តាល ទន្ទឹមនឹងនោះ ក៏បែកធ្លាយទឹកមុខជនសង្ស័យ ដែលបានលើកដៃបា.ញ់សម្លា.ប់អ្នកធ្វើការជាមួយគ្នា ក្នុងទឹកមុខហាក់គ្មានត.ក់.ស្លុ.ត ឬក្រៀមក្រំ សូម្បីតែបន្តិច ផ្ទុយទៅវិញ នៅធ្វើមុខព្រហើនដាក់សមត្ថកិច្ច ឌឺដង ពេលថតរូបថែមទៀតផង ធ្វើឲ្យគេឯងហួសចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា, ជនសង្ស័យមានឈ្មោះ អ៊ូ សុភី ដែលបានបា.ញ់សម្លា.ប់អ្នករួមការងារ (យាមផ្ទះជាមួយគ្នា)! ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ! ជនរងគ្រោះបើកឡានឲ្យឪពុក រីឯជនដៃដល់បើកឡានឲ្យកូន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
រូបភាពជនសង្ស័យ
រូបភាពជនសង្ស័យ
រូបភាពជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]