កូរ៉េខាងត្បូង៖ ដូចដឹងស្រាប់ហើយ មេក្រុម Big Bang តារារ៉េប G-Dragon បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកនិយមលេងអ៉ីនធឺណែតចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថាគាត់បានទិញ penthouse ដ៏ថ្លៃបំផុតមួយនៅក្នុងប្រទេសកូរ៉េក្នុងតម្លៃប្រហែលជាង ១៣ លានដុល្លារ ជាសាច់ប្រាក់នៅចុងខែមីនា ឆ្នាំ ២០២២។

ថ្មីៗនេះ G-Dragon បានធ្វើឱ្យមនុស្សជាច្រើនច្រណែន ខណៈដែលបានបង្ហោះរូបថតនៅលើ Instagram របស់លោក ដែលបង្ហាញថាបានទិញរថយន្តទំនើបថ្លៃបំផុតមួយនៅកូរ៉េខាងត្បូងគឺ Bugatti Chiron ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតទៅ វាមានតែរថយន្តពីរគ្រឿងប៉ុណ្ណោះដែលត្រូវបាននាំចូលទៅប្រទេសកូរ៉េ ហើយមួយក្នុងចំណោមរថយន្តទាំងនោះត្រូវបានចុះបញ្ជីក្រោមឈ្មោះ G-Dragon ដោយតាមរយៈការប៉ាន់ស្មានរថយន្តនេះ តម្លៃ ២.៥ លានដុល្លារ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

G-Dragon
G-Dragon
រថយន្តដែល G-dragon ទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]