ភ្នំពេញ៖ កាលពីថ្ងៃ០៣ ខែកក្កដា កន្លងទៅ គណកម្មវាយតម្លៃល្បីល្បាញនៅក្នុងប្រទេសថៃ បានប្រារព្ធពិធីប្រកាសពានអ្នកជំនួញឆ្នើម យ៉ាងកក្រើកប្រចាំឆ្នាំ២០២២ ដោយមានម្ចាស់ជំនួញមកពីប្រទេសជាច្រើនចូលរួម  ក្នុងពេលដែលម្ចាស់ជំនួញមួយចំនួននៅកម្ពុជាក៏ត្រូវបានអញ្ជើញអោយទទួលពាន។

ក្នុងចំណោមម្ចាស់ជំនួញពីកម្ពុជាជាច្រើនរូប ម្ចាស់ប្រេ៊ន Miss គឺលោកស្រី ឡៃ ស៊ូយៀក និង លោក ឡាយ លីហួរ ជាស្វាមី បានក្លាយជាអ្នកឈ្នះពាន ដែលលេចធ្លោជាងគេគួរអោយកត់សម្គាល់ ក្នុងចំណោមអ្នកត្រូវទទួលពានដែលមានវត្តមាន នៅលើវេទិកាកម្រិតអន្តរជាតិមួយនោះ។ អ្នកទាំងពីរក៏បង្កអោយមានការចាប់អារម្មណ៍ព្រោះតែបាននាំយកទង់ជាតិកម្ពុជា ទៅត្រដាងក្នុងពេលទទួលពាន ដែលបង្ហាញថាអ្នកទាំងពីរមិនភ្លេចបង្ហាញថាខ្លួនគឺជាខ្មែរ អោយអន្តរជាតិបានស្គាល់នោះផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   អ្នកនាង ឡៃ ស៊ូយៀក  និង លោក ឡាយ លីហួរ

អ្នកនាង ឡៃ ស៊ូយៀក ដែលជាអ្នកទទួលពាន មិនត្រឹមតែលេចធ្លោព្រោះតែកាន់ជាប់នឹងដៃនូវទង់ជាតិកម្ពុជា ដែលជាអត្តសញ្ញាណប្រទេសតែម្យ៉ាងទេ សូម្បីតែសំលៀកបំពាក់ដែលអ្នកនាងបានរំលេច ក៏មើលទៅទាក់ភ្នែកណាស់ដែរ។ អ្នកនាងត្រូវគេឃើញផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងឈុតបែបប្រពៃណីខ្មែរ និងឃើញមានអ្នកសារព័ត៌មានក្រៅស្រុកច្រើនណាស់ចោមសម្ភាសន៍ ដែលធ្វើអោយខ្មែរគឺពោរពេញដោយមុខមាត់ និង កិត្តិយសនៅលើឆាកអន្តរជាតិ។

  អ្នកនាង ឡៃ ស៊ូយៀក

ក្នុងចំណោមពានទាំង៤ អ្នកនាង ឡៃ ស៊ូយៀក និង ស្វាមី ក៏ទទួលបានពាន Beauty Award 2022 និង ពាន Top CEO Award ដែលពានដ៏សំខាន់ ដែលម្ចាស់ជំនួញទូទាំងពិភពលោកចង់បាន។ ការទទួលពានដល់ទៅ៤តែម្នាក់ឯងនេះ កាន់តែបង្ហាញយ៉ាងច្បាស់ថា ផលិតផល និង ភាពជោគជ័យរបស់ក្រុមហ៊ុន Miss គឺមានការទទួលស្គាល់ដោយគណកម្មការវាយតម្លៃគុណភាព និង ស្ដង់ដារមួយនេះ ហើយក៏ពានដែលបានទទួលនេះ ក៏ស្ដែងបន្ទាប់ពីអ្នកនាង និង ស្វាមី ទើបតែប្រគល់រថយន្តទំនើប៣គ្រឿងជូនដល់អ្នកតំណាង ព្រោះតែអ្នកតំណាងទាំងនោះ គឺជាអ្នកលក់ឆ្នើមផងដែរ។

  អ្នកនាង ឡៃ ស៊ូយៀក

នៅក្នុងឱកាសឡើងទៅទទួលពាននោះ អ្នកនាង និង ស្វាមី ក៏ត្រូវបានស្វាគមន៍ដោយភាគីថៃ ក្នុងដំណើរទស្សនកិច្ចរោងចក្រនៅក្នុងប្រទេសនោះ ដើម្បីទស្សនា និង ស្វែងយល់ពីសង្វាក់ផលិតផលិតផល Miss ដើម្បីប្រាកដថា ត្រូវបានដំណើរការប្រកបដោយគុណភាព និង ស្ដង់ដារ។

អ្នកនាង ឡៃ ស៊ូយៀក អគ្គនាយិកា និង លោក ឡាយ លីហួរ ជាស្វាមី បានអះអាងថា ពានដែលខ្លួនទទួលបាន មិនមែនជាពានរបស់ខ្លួន និង ក្រុមហ៊ុនតែម្យ៉ាងនោះទេ តែគឺជាពានដែលបានពីពលរដ្ឋខ្មែរ និង អ្នកគាំទ្រផលិតផល Miss ទាំងអស់ រហូតធ្វើអោយ Miss ឈ្នះពានដល់ទៅ៤ ម្នាក់ឯង។

លោក ឡាយ លីហួរ បញ្ជាក់ថា ក្រោយការទទួលពាននេះ ក្រុមហ៊ុនរបស់លោក នឹងកាន់តែបង្កើនគុណភាព ហើយតាមរយៈលទ្ធផលដែលខ្លួនបានទទួល គឺទំនុកចិត្តក្នុងការប្រើប្រាស់ នឹងរំពឹងថាមានកាន់តែខ្លាំង ក្នុងចំណោមអ្នកនិយមប្រើប្រាស់ ជាពិសេសអ្នកដែលចង់បណ្ដាក់ទុនធ្វើអាជីវកម្ម។ លោកក៏បានសរសើរចំពោះអ្នកជំនាញថៃ ក្នុងឱកាសទៅទស្សនកិច្ចដល់រោងចក្រ ដែលបានផលិត និង បង្កើតរូបមន្តអោយផលិតផល Miss បានយ៉ាងល្អ និង មានសុវត្ថិភាពពេញលេញចំពោះអ្នកប្រើប្រាស់ ដែលធ្វើអោយផលិតផល Miss ជោគជ័យ ត្រឹមតែរយៈពេលខ្លី៕

រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
   អ្នកនាង ឡៃ ស៊ូយៀក និង លោក ឡាយ លីហួរ
ពានរង្វាន់ទាំង៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]