ចិន៖ ជាមួយនឹងការបង្ហាញខ្លួនថ្មីចុងក្រោយរបស់ តារាសម្ដែងស្រី Angelababy មិនត្រឹមតែទទួលបានការសរសើរពីភាពស្រស់ស្អាតនោះទេ ប៉ុន្តែតារាស្រីរូបនេះ ក៏បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល នៅពេលដែលមានការសន្ទនាជាមួយពិធីករអំពីភាពខុសគ្នា រវាងជីវិតជាតារា និងជីវិតធម្មតា។

នៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហើបថា ខ្លួនអាចស្លៀកសម្លៀកបំពាក់ដដែល រហូតបានដល់ ៥ ឆ្នាំ រហូតដល់ខាងពិធីករលើកឡើងថា Angelababy នៅក្នុងកម្មវិធី និងនៅក្នុងជីវិតពិត គឺមានភាពខុសគ្នាទាំងស្រុង ដោយសារតែពេលចូលរួមកម្មវិធី រូបនាងហាក់បង្ហាញខ្លួនក្នុងឈុតស្អាតៗ សាកសមជាតារាល្បី ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា តារាស្រី Angelababy ស្រាប់តែបាន​ពន្យល់​ភ្លាមៗ​ ពីសម្លៀក​បំពាក់របស់ខ្លួន ដែលស្លៀកក្នុងកម្មវិធីនោះ គឺជាឈុតខ្ចីគេនោះទេ។ ​មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ម្តងទៀតថា៖

Angelababy

ហើយភ្លាមៗបន្ទាប់ពីព័ត៌មានខាងលើត្រូវបានបង្ហាញឡើងនោះ បានធ្វើឲ្យអ្នកលេងអ៊ិនធើណេតជាច្រើនបានបញ្ចេញមតិ សម្តែងពីការភ្ញាក់ផ្អើល ចំពោះការសន្សំសំចៃរបស់តារាស្រីដ៏ល្បីរូបនេះ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]