រាជធានីភ្នំពេញ ៖ កក្រើកកាលពីប៉ុន្មានថ្ងៃមុននេះ ពីរឿងរៀបចំតុបតែង និងភាពអធិកអធម នៃពិធីមង្គលការរបស់ ចៅស្រីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងកូនប្រុសរបស់ អ្នកឧកញ៉ា លាង ម៉េង ថៅកែជីបម៉ុង ដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំង លើបណ្តាញសង្គម។

ទន្ទឹមនឹងនោះ គេក្រឡេកឃើញ មានបុគ្គលល្បីឈ្មោះ អ្នកមុខអ្នកការ ត្រកូលអភិជនក្នុងស្រុកជាច្រើន ចូលរួមយ៉ាងកុះករ មិនថាជា ពិធីនាពេលព្រឹក ឬ ពេលល្ងាចឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក៏មានវត្តមានក្នុងពិធីនោះដែរ មិនតែប៉ុណ្ណោះ គ្មានអៀនខ្មាសអ្វីឡើយ ឯកឧត្តម ទម្លាយថា ភ្លេចចងដៃចៅៗស៊ីការហើយក៏ចេញត្រឡប់មកផ្ទះវិញ ហេតុនេះទើប គេងមិនលក់បក់មិនល្ហើយ ក៏យកលុយចំណងដៃនោះ គួបផ្សំនឹង ថវិកាផ្ទាល់ខ្លួន មកធ្វើបុណ្យដាក់ទាន ដោយនាំយកបាយកញ្ចប់ និងទឹកសុទ្ធ ចែកជូនបងប្អូនរងចាំសេវាកម្មព្យាបាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីព្រឹកមិញនេះ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]