ភ្នំពេញ៖ ក្រុមហ៊ុនអឺបេន លីវីង សឹលូសិន (Urban Living Solutions ហៅកាត់ថា ULS) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ និងបរិយាបទក្នុងការរស់នៅមួយ ដែលនៅពីក្រោយគម្រោងឆ្នៃប្រឌិតដ៏អស្ចារ្យជាច្រើននៅកម្ពុជា បានប្រារព្ធពីធីបើកសម្ពោធជាផ្លូវការនៃការិយាល័យលក់ និងផ្ទះគំរូរបស់គម្រោង Odom ដែលជាគម្រោងដ៍ល្អប្រណិតមួយរបស់គេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សOdom ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញលើមហាវិថីនរោត្តម ដែលជាអគារខ្ពស់មួយដែលមានមុខងារចម្រុះ ហើយលេចចេញជាអគារពីរជាប់គា្នដែលភ្ជាប់ដោយទីធ្លាជួបជុំប្រាំជាន់ និងការរួមបញ្ចូលជាមួយលំនៅឋាន អគារពាណិជ្ជកម្ម និងការិយាល័យសហកម្មសិទ្ធ ដែលត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Kite Studio នៅប្រទេសសិង្ហបុរី ដោយបន្ទាប់ពី ULS បានសម្រេចគម្រោង ហើយបានទទួលពានរង្វាន់ដូចជា Factory Phnom Penh ភូមិបាគង និង Rose Apple Square ដែល ULS បានកំណត់ឡើងវិញនៅស្ដង់ដារជីវិតការងារសម្រាប់ប្រជាជនសម័យទំនើប។
ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញលើមហាវិថីនរោត្តម ដែលជាអគារខ្ពស់មួយដែលមានមុខងារចម្រុះហើយលេចចេញជាអគារពីរជាប់គា្នដែលភ្ជាប់ដោយទីធ្លាជួបជុំប្រាំជាន់ និងការរួមបញ្ចូលជាមួយលំនៅឋាន អគារពាណិជ្ជកម្ម និងការិយាល័យសហកម្មសិទ្ធ ដែលត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Kite Studio នៅប្រទេសសិង្ហបុរី ដោយបន្ទាប់ពី ULS បានសម្រេចគម្រោង ហើយបានទទួលពានរង្វាន់ដូចជា Factory Phnom Penh ភូមិបាគង និង Rose Apple Square ដែល ULS បានកំណត់ឡើងវិញនៅស្ដង់ដារជីវិតការងារសម្រាប់ប្រជាជនសម័យទំនើប។
ស្ថិតនៅលើទំហំផ្ទៃដីសរុប ៥,៨២៥ ម៉ែត្រការ៉េនៃតំបន់អចលនទ្រព្យនៅលើមហាវិថីនរោត្តមជាច្រើន ដែលអគារបញ្ឈរ ៤៥ជាន់នោះគឺ Odom Tower ដែលមានទំហំសរុបដល់ទៅ ៤៣,០០០ ម៉ែត្រការ៉េ នៃការិយាល័យសហកម្មសិទ្ធិដ៏ប្រណិត (Strata-title offices) និងមានប្រជុំទៅដោយការិយាល័យអាជីវកម្មសម្រាប់ខ្នាតតូចក្នុងស្រុក និងអាជីវកម្មបរទេសថែមទៀតផង។ លើសពីនេះទៀត Odom ក៏មានជណ្តើរយន្តស្ដង់ដារចុងក្រោយ និងចុះឈ្មោះជាបេក្ខភាពនៃអាគារបៃតង LEED® ការរចនាដោយផ្តោតលើការសន្សំសំចៃថាមពល ព្រមទាំងមានភូមិអាកាស និងជាន់ដំបូលសម្រាប់តែសមាជិក Odom Club តែប៉ុណ្ណោះ។
Odom Tower នឹងផ្តល់នូវកិត្យានុភាព កេរ្តិ៍តំណែល ភាពមើលឃើញ និងភ្ជាប់ទំនាក់ទំនងគ្រប់ច្រក។ ជាប់គ្នាជាមួយ Odom Tower និងមានកន្លែងទំហំសរុបដល់ទៅ ១៩,០០០ ម៉ែត្រការ៉េ ដែលមានរហូតដល់ទៅ ២២ជាន់នោះគឺ Odom Living ដែលមានការរចនាសម្រាប់គ្រួសារសហសម័យ និងអ្នកជំនាញនៅកម្ពុជា។ Odom Living មានលំនៅឋានប្រភេទ១ បន្ទប់គេង រហូតដល់ ៤បន្ទប់គេងចាប់ពីទំហំ ៧២ម៉ែត្រការ៉េ រហូតដល់ ២៦២ ម៉ែត្រការ៉េ។ គ្រប់ខុនដូរទាំងអស់សុទ្ធតែទទួលបាននូវទេសភាពពន្លឺនៃទីក្រុង ដែលក្នុងនោះមានរានហាល ២ បង្អួចកញ្ចក់ពីការ៉ូរហូតដល់ពិដាន ពន្លឺធម្មជាតិចេញចូល បន្ទប់ទឹករចនានិងបំពាក់ដោយក្រុមហ៊ុន Kohler និងសម្ភារះផ្ទះបាយដ៏ទំនើបបំពាក់ដោយ Maison De Dietrich។
លើសពីនេះទៀតសម្ភារៈទំនើបជាច្រើនមានដូចជាសោរទ្វារទំនើបពី Samsung សន្តិសុខ ២៤ម៉ោង សួនធម្មជាតិនៅរានហាលដំបូល ក្លិបហាត់ប្រាណអាងហែលទឹក និងស្ពានអាកាស ៦០ម៉ែត្រឆ្លងកាត់ពីអាគារលំនៅឋាន Odom Living ទៅកាន់អាគារពាណិជ្ជកម្ម Odom Tower។
ការភ្ជាប់គ្នាពីជាន់ផ្ទាល់ដីទៅជាន់ទី៥ នៃអាគារទាំងពីរនោះគឺ Odom Square ដែលជាអាគារពាណិជ្ជកម្មដែលហ៊ុមព័ទ្ធដោយសូនបៃតង និងអាជីវកម្មផ្សេងៗ ដែលក្នុងនោះរួមបញ្ចូលទាំងហាងទំនិញ ម្ហូបអាហារភេជ្ជៈ និងអមជាមួយទីធ្លាបៃតងថែមទៀតផង។ បរិវេណចាប់ពីទំហំ ១,០០០ ម៉ែត្រការ៉របស់ហាងលក់ទំនិញ និងបរិវណរួមបានឲ្យអាគារទាំង២ មានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងទាំងនោះ ដែលនេះជាការគិតគូរយ៉ាងល្អិតល្អន់របស់ការរចនាដោយមានច្រកចេញចូលធំទូលាយ ហើយបង្កើតបានជាលក្ខណៈថ្មី បរិយាបទថ្មីក្នុងការចំណាយពេលវេលាសម្រាប់ការទិញទំនិញនិងកំសាន្ត។
« Odom បានបង្កើតដោយមានការសន្និដ្ឋានយ៉ាងច្បាស់អំពីតម្រូវការការិយាល័យដែលមានការរចនា បែបបទ និងបរិក្ខារសម្រាប់បុគ្គលិក។ យើងចង់ផ្តល់ឲ្យសហគ្រិនជំនាន់ថ្មីមានឱកាសជាម្ចាស់កម្មសិទ្ធិ និងបង្កើតការិយាល័យមួយដែលជាតម្រូវការរបស់គេ។ យើងក៏ចង់សាងសង់លំនៅឋានដែលនៅចំកណ្តាលទីក្រុងសម្រាប់ម្ចាស់អាជីវកម្ម ដែលចង់ជៀសវាងពីការធ្វើដំណើរឆ្ងាយពីកន្លែងធ្វើការរបស់គេផងដែរ។»
ពី ULS
Urban Living Solutions ដែលហៅកាត់ថា ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យនិងបរិយាបទក្នុងការរស់នៅដែលបង្កើតផ្តោតទៅលើសហគមន៍ដើម្បីផ្សារភ្ជាប់ជាមួយភាពជឿនលឿនរបស់កម្ពុជា។ ULS ត្រូវបានបង្កើតឡើងដោយលោក គាន គីមលាង នៅឆ្នាំ ២០១៦ ដែលគម្រោងមានដូចជា Urban Loft,Factory Phnom Penh, Urban Village (ដំណាក់កាលទី ១), សួន Odom, Rose Apple Square និងភូមិបាគង។
ស្ថិតនៅក្នុងក្រុងភ្នំពេញផ្ទាល់,ULS បង្កើតការរស់នៅបែបថ្មី ដែលតភ្ជាប់ជាមួយទំនាក់ទំនង ការបំផុសគំនិត និងថែរក្សាសហគមន៍ដើម្បីជាប្រយោជន៏រួមក្នុងការរស់នៅនិងធ្វើការនៅកម្ពុជា។ទស្សនាការិយាល័យសហកម្មសិទ្ធិ និងខុនដូរប្រណិត ១-៣ បន្ទប់គេង សូមធ្វើការណាត់ជួបដោយទាក់ទងមកលេខទូរស័ព្ទ +855 99 231 168 ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]