ភ្នំពេញ៖ Bimbosan ជារូបមន្តទឹកដោះគោម្សៅដែលផលិតដោយក្រុមហ៊ុន HOCHDORF SWISS NUTRITION របស់ប្រទេសស្វីសតាំងពីឆ្នាំ 1932។ Bimbosan ប្រកាន់ភ្ជាប់ក្នុងការប្រើប្រាស់ទឹកដោះគោស្វីសល្អបំផុតក្នុងផលិតផលរបស់ខ្លួន នេះព្រោះតែក្រុមហ៊ុនយល់ឃើញថា ទឹកដោះគោស្វីសមានគុណភាពខ្ពស់ និង មានលក្ខណៈពិសេសជាងគេ៖

១. គោនៅប្រទេសស្វីសទទួលបានចំណីសម្បូរបែប ព្រមទាំងទឹកស្អាត និងខ្យល់អាកាសបរិសុទ្ឋ ដែលជួយផលិតបានទឹកដោះគោដែលមានគុណភាពខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ប្រទេសស្វីសមានច្បាប់បញ្ញត្តិដ៏តឹងរឹងបំផុតដែលធានាទៅលើសុខុមាលភាពសត្វ។

៣. តម្រូវដោយច្បាប់បញ្ញត្តិដ៏តឹងរឹង គោទាំងអស់ត្រូវទទួលបានការត្រួតពិនិត្យ និង ធ្វើតេស្តជាប្រចាំដើម្បីធានាបានថាមានតែទឹកដោះគោដែលមានគុណភាពល្អបំផុតដែលត្រូវបានយកមកផលិតសម្រាប់បរិភោគ។

៤. ទឹកដោះគោត្រូវបានបឺតយកតាមម៉ាស៊ីនទំនើប និង មានអនាម័យបំផុតដោយផ្ទាល់ទៅក្នុងធុងទឹកដោះគោ ហើយត្រូវរក្សាសីតុណ្ហភាពចន្លោះពី ៣ ទៅ៤ អង្សារសេ ចំណែកអ្នកដឹកជញ្ជូនក៏ត្រូវយកសំណាកធ្វើតេស្តពិសោធដើម្បីធានាគុណភាព និង សុវត្ថភាពទឹកដោះគោពេលដឹកយក រហូតពេលដល់រោងចក្រ។

៥. ប្រទេសស្វីសមានទំហំផ្ទៃដីតូច ដែលធ្វើអោយការដឺកជញ្ជូនទឹកដោះគោចំណាយពេលតិច និង ធានាបានថារាល់ទឹកដោះគោដែលយកមកផលិតមានភាពថ្មីស្រស់ជានិច្ច។

ទាំងអស់នេះធានាបានថាទឹកដោះគោដែលមាននៅក្នុង Bimbosan របស់យើងជាទឹកដោះគោល្អបំផុតក្នុងប្រទេសស្វីស។

ទឹកដោះគោស្វីស Bimbosan

ក្រៅពីនេះ ដើម្បីផលិតជារូបមន្តទឹកដោះគោម្សៅដែលសមស្របសម្រាប់ចិញ្ចឹមទារក និង ក្មេងតូច ក្រុមហ៊ុនបានអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត និង ច្បាប់បញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។ ខ្សែផលិតផល Bimbosan Super Premium គឺជាផលិតផលប្រណីត និង លក់ដាច់ជាងគេនៅក្នុងប្រទេសស្វីស។ វាមានគ្រឿងផ្សំដ៏មានតម្លៃរួមទាំង៖

• កម្រិតប្រូតេអ៊ីនដែលមានតុល្យភាព និងសមស្របតាមអាយុក្មេង សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ហើយក៏បានកែសម្រួលសមាមាត្រ whey: casein ទៅតាមអាយុក្មេងផងដែរ។

• អាស៊ីតខ្លាញ់ (DHA និង ARA) គាំទ្រដល់ការអភិវឌ្ឍន៍ខួរក្បាល និងភ្នែក។

• AMF (Anhydrous Milk Fat) ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមបានល្អ និងមិនឲ្យទល់លាមក។

• នុយក្លេអូទីតចំនួន 5 ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។• ជាតិអាហារសរសៃ GOS ជួយដល់ប្រព័ន្ធរំលាយអាហារ។

• និងសារធាតុចិញ្ចឹមបន្ថែមដូចជា inositol, choline និង L-carnithine ។

ខ្សែផលិតផល Bimbosan Super Premium ត្រូវបានផលិតទាំងស្រុងដោយគ្មានជាតិសណ្តែក គ្មានដូងប្រេង គ្មានស្ករ Sucrose និង គ្មានរសជាតិសិប្បនិម្មិត៕

ទឹកដោះគោស្វីស Bimbosan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]