ភ្នំពេញ៖ បើនិយាយដល់កញ្ញា ណូ ហ្វារីដា គេដឹងថានាងជាបវរកញ្ញា Miss Teen International Cambodia លំដាប់រងទី២។ ហើយបច្ចុប្បន្ននាងក៏កំពុងទទួលបានតំណែងថ្មីគឺ Miss Teen Charm International Cambodia 2022 ដែលនឹងត្រៀមទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេកញឡុំប៊ីខាងមុខឆាប់ៗ។ 

ពិតណាស់ បើទោះបីកញ្ញា ណូ ហ្វារីដា ទើបតែវ័យក្មេង ប៉ុន្តែនាងពិតជាមានសមត្ថភាពខ្លាំងមិនចាញ់បវរកញ្ញាផ្សេងៗប៉ុន្មានឡើយ។លើសពីនេះទៅទៀត បច្ចុប្បន្ននាងកំពុងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ខណៈថ្ងៃប្រកួតលើឆាកអន្តរជាតិខិតជិតមកដល់នោះ។ ក្នុងនោះដែរ ស្របពេលឮថាយុវតីរូបនេះគ្រងតំណែងមួយនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងក្ដីរំភើប និងត្រេកអរជំនួសនាងគ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកទៅមើលរូបសម្ផស្ស គេឃើញកញ្ញា ណូ ហ្វារីដា កាន់តែស្រស់ស្អាតជាងមុន ចំណែករូបរាងនៅតែស្លីមដដែល។មួុយវិញទៀត ការរៀបចំខ្លួនរបស់នាងក៏កាន់តែលេចធ្លោ និងមានភាពទាក់ទាញជាងមុន រហូតត្រូវបានអ្នកលេងបណ្ដាញសង្គមសរសើរពីសម្រស់ដ៏ផូរផង់នាងគ្រប់ៗគ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 
កញ្ញា ណូ ហ្វារីដា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]