ថៃ៖ ក្រោយពីត្រូវបានគូស្នេហ៍សុំរៀបការរួចមក ពេលនេះ តារាស្រី Air Pantila កាន់តែធ្វើឲ្យហ្វេនៗរំជួលចិត្ត និងបានបង្ហើបពីថ្ងៃរៀបការរបស់ខ្លួន ជាមួយនឹងអានគតស្វាមី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ថ្មីៗនេះដែរ តារាស្រីរូបនេះ ថែមទាំងបើកបង្ហាញរូបភាពរបស់ខ្លួន និងគូស្នេហ៍ ដែលកំពុងតែរៀបចំខ្លួន ក្នុងសម្លៀក​បំពាក់​មង្គល​ការយ៉ាងស្រស់ស្អាតដោយមានជាច្រើនឈុត ដោយនៅក្នុងនោះ Air បានបង្ហើបថា នេះគឺជាការសាកល្បងដំបូង និងចង់សាកល្បងឲ្យបានគ្រប់ស្ទាយ៍ ក៏ដូចជាជ្រើសរើសស្ទាយ៍ដែលស្អាតបំផុត និងមានភាពសាកសមសម្រាប់នាងនិងគូស្នេហ៍ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជាដំណឹងល្អថ្មីមួយសម្រាប់តារាស្រីរូបនេះ និងគូស្នេហ៍របស់ខ្លួន និងកំពុងធ្វើឲ្យហ្វេនៗអបអរសាទរ ដល់អ្នកទាំងពីរ ដែលត្រៀមខ្លួនសាងគ្រួសារថ្មី ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Air Pantila 
Air Pantila និងគូស្នេហ៍
Air Pantila និងគូស្នេហ៍
Air Pantila និងគូស្នេហ៍
Air Pantila 
Air Pantila 
Air Pantila និងគូស្នេហ៍
Air Pantila និងគូស្នេហ៍
Air Pantila និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]