ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកក្កដា សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail លើកទីពីរ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន និងផ្ដល់បទពិសោធថ្មីក្នុងការរត់នៅតាមតំបន់ព្រៃភ្នំជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រង។ កម្មវិធីនេះទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងក្រុមហ៊ុនជាច្រើនទៀត។
លោក ជីម គង់ហ៊ុយ ជាអ្នករៀបចំកម្មវិធី Cambodia Elephant Trail 2022 បានថ្លែងថា៖
លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន FWD Cambodia ក៏បានអញ្ចើញចូលរួមក្នុងការរត់ប្រណាំងចម្ងាយ ៣២គីឡូម៉ែត្រ ដែលជាបទពិសោធដំបូងបំផុតសម្រាប់លោកផ្ទាល់។
លោកបានមានប្រសាសន៍ថា៖
គួរបញ្ជាក់ផងដែរថា Cambodia Elephant Trail គឺជាការរត់ប្រណាំងផ្លូវលំលើភ្នំនៅឧទ្យានជាតិគីរីរម្យ ដែលការប្រកួតមានការរត់ប្រណាំងចម្ងាយ ១២គីឡូម៉ែត្រ និង ៣២គីឡូម៉ែត្រ។ ឆ្នាំ ២០២២ នេះ ជាលើកទីពីរដែលព្រឹត្តិការណ៍នេះបានកើតឡើង បន្ទាប់ពីការរត់ប្រណាំងលើកទីមួយកាលពីឆ្នាំ ២០១៩។ ព្រឹត្តិការណ៍នេះត្រូវបានផ្អាកនៅឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយសារការរាតត្បាតនៃជំងឺ COVID-19 ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]