ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ធនាគារ ព្រីនស៍ បានប្រកាសបើកសម្ពោធ ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី១ នៅជាន់ផ្ទាល់ដីនៃអគារ ធីខេ ស្តារ អ៊ីធើណេសិន ណល។ ពិធីបើកសម្ពោធជាផ្លូវការនេះ ត្រូវបានប្រារព្ធឡើងដោយ ឯកឧត្តម រ័ត្ន សុវណ្ណានរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ដៃគូពាណិជ្ជកម្ម និងអតិថិជនវីអាយភី។
ជាមួយនឹងការបើកដំណើរការសាខានេះ ធនាគារ ព្រីនស៍ ក្នុងពេលបច្ចុប្បន្នមានសាខាសរុបចំនួន៣៣ទីតាំង សាលរង់ចាំសេវាធនាគារអាទិភាពមានចំនួន០៤ទីតាំង និងម៉ាស៊ីនអេធីអឹមមានចំនួន៨២ទីតាំង នៅក្នុងទូទាំងប្រទេសកម្ពុជា។ សាខានេះនឹងបំពេញនូវរាល់ប្រតិបត្តិការធនាគារមូលដ្ឋាន និងតម្រូវការជាក់លាក់របស់អតិថិជន ដោយផ្តល់ជូននូវវិសាលគមនៃផលិតផលធនាគារ និងសេវាកម្មហិរញ្ញវត្ថុទាំងមូលដែលគ្របដណ្តប់លើសេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព។ មិនត្រឹមតែបណ្តាញរូបវ័ន្តប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីសេវាធនាគារតាមទូរស័ព្ទទាំងបី ដែលឈ្នះរង្វាន់ជាច្រើនរបស់ធនាគារ ព្រីនស៍ បាននឹងកំពុងផ្តល់ភាពងាយស្រួលដល់អតិថិជនបុគ្គល និងអតិថិជនអាជីវកម្មផងដែរ។ អតិថិជនបុគ្គលអាចចូលប្រើប្រាស់កម្មវិធីPRINCE Mobile សម្រាប់តម្រូវការធនាគាររបស់ពួកគេ ខណៈដែលអតិថិជនអាជីវកម្មក៏អាចចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទពីរផ្សេងទៀតគឺ កម្មវិធីPRINCE MobileBiz និងកម្មវិធីPRINCE Merchant ដែលបម្រើនូវតម្រូវការពិសេស និងជាក់លាក់សម្រាប់ម្ចាស់អាជីវកម្ម ២៤/៧។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការថ្លែងមតិក្នុងពិធីបើកសម្ពោធសាខាថ្មីនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងមតិថា
លោកបានមានប្រសាសន៍បន្ថែមទៀតថា
ធនាគារ ព្រីនស៍ បានធ្វើការយ៉ាងសកម្មបំផុត ដើម្បីក្លាយជាធនាគារឌីជីថលឈានមុខ ហើយមានបំណងយ៉ាងមុតមាំក្នុងការក្លាយជាធនាគារជម្រើសទី១សម្រាប់ប្រជាជនកម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារ ព្រីនស៍ បានបន្ត និងប្តេជ្ញាក្នុងការពង្រីកយុទ្ធសាស្រ្តភាពជាដៃគូ និងពង្រឹងប្រព័ន្ធអ៊ីកូទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ពេញលេញ និងទាន់សម័យ ជាមួយនឹងការថែទាំពិសេសប្រកបដោយវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់អតិថិជនមានស្រាប់ និងអតិថិជនសក្តានុពល។ នៅពាក់កណ្តាលឆ្នាំកន្លងទៅនេះ ធនាគារ ព្រីនស៍ បានដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗសំខាន់ៗជាច្រើនសម្រាប់អតិថិជនរបស់យើង ដែលរួមមាន ផលិតផលប៊េងកាសូរេន ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ ប័ណ្ណឥណទានអន្តរជាតិ UnionPay សេវាផ្ទេរប្រាក់Ria និងការទូទាត់ប្រាក់ឆ្លងធនាគារតាមរយៈKHQR ព្រមទាំងផលិតផល និងសេវាកម្មជាច្រើនទៀត។
ក្នុងការអបអរសាទរការបើកសម្ពោធសាខាថ្មី ធនាគារ ព្រីនស៍ បានដាក់ដំណើរការនូវការផ្តល់ជូនពិសេសចំនួនបីផ្សេងគ្នា ស្របតាមប្រភេទអតិថិជន៖ អតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងអតិថិជនសេវាធនាគារអាទិភាព។ សម្រាប់អតិថិជនថ្មីដែលបើកគណនីនៅធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី១ នឹងទទួលបានអត្ថប្រយោជន៍ និងឯកសិទ្ធិភាពជាច្រើនដូចជា ពិន្ទុរង្វាន់ព្រីនស៍ ប្រាក់ត្រឡប់ សំបុត្រកុន កូប៉ុង និងរង្វាន់ជាច្រើនផ្សេងទៀត អាស្រ័យលើប្រភេទគណនីដែលអតិថិជនជ្រើសរើស។
ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ អតិថិជនអាចតាមដាន Facebook Page/ Instagram/ Telegram ផ្លូវការរបស់ធនាគារ ព្រីនស៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ)។
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញា ប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃ អតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៣ និងទីតាំងអេធីអឹមចំនួន៨២ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]