ភ្នំពេញ៖ បវរកញ្ញាដំបូងគេបង្អស់ក្នុងកម្មវិធី Miss Teen Inter Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា បច្ចុប្បន្នកាន់តែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់មហាជនគ្រន់ទិសទី។ លើសពីនេះទៅទៀត បន្ទាប់ពីគ្រងតំណែងមួយរយៈមកនេះ នាងទទួលបានការងារជាច្រើនក្នុងវិស័យសិល្បៈ ទាំងថតរឿង ថងម៉ូត និងថតស្ពតពាណិជ្ជកម្មជាដើម។

ពិតណាស់ បើទោះបីកញ្ញា ឌី បញ្ញាវិមាលា ទើបតែឈានជើហលើវិថីសិល្បៈ ប៉ុន្តែនាងអាចទទួលបានបទពិសោធន៍ច្រើន តាមរយៈការងារផងដែរ។ មួយវិញទៀត ទន្ទឹមនឹងទទួលបានការងារច្រើន ក៏ដោយសារតែនាងមានទាំងសមត្ថភាព រួមទាំងរូបសម្រស់ស្រស់ស្អាតយ៉ាងទាក់ទាញផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រិយមិត្តធ្លាប់បានឃើញជាច្រើនដងរួចមកហើយដែល Miss Teen International Cambodia 2021 ថតស្លៀកឈុតបុរាណយ៉ាងប្រណីត។ ប៉ុន្តែរូបភាពថ្មីដែលនាងទើបតែបង្ហោះ ស្លៀកជាមួយនឹងឈុតបុរាណមានឈ្មោះ ព្រះម៉ែធរណី ឬគង្ហីងព្រះធរណី ដែលជាឈុតទម្រង់ច្នៃ ឃើញថានាងមានភាពលេចធ្លោ ស្រស់ស្អាត ហើយសមសួនខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ ក្រោយហ្វេនបានឃើញរូបនេះរួច ពួកគេបានសរសើរពីសម្រស់នាងគ្រប់ៗគ្ន៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]