ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមិថុនា Yeo’s ដែលជាម៉ាកភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា បានប្រកាសក្នុងយុទ្ធនាការ «រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា» ថាខ្លួនបានចាប់ផ្ដើមសាងសង់សាលាមត្តេយ្យទីពីរសម្រាប់កុមារក្រីក្រកុំពុងរស់សង្កាត់ស្ទឹងមានជ័យអតីតទីតាំងចាក់សំរាមស្ទឹងមានជ័យ រាជធានីភ្នំពេញ។

គំនិតផ្ដួចផ្ដើមនៃការសាងសង់នេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងគោលបំណងចូលរួមចំណែកដល់សង្គមកម្ពុជា តាមរយៈការផ្តល់នូវការអប់រំកាន់តែប្រសើរឡើងសម្រាប់កុមារនៅកម្ពុជា និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារពួកគេនាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 [អ្នកតំណាងពីក្រុមហ៊ុន Yeo’s Cambodia និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងកម្មពិធីសម្ពោធការដ្ឋានសាងសង់សាលាមត្តេយ្យថ្មីទីពីរសម្រាប់កុមារក្រីក្រនៅឯទីលានចាក់សំរាមស្ទឹងមានជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២] 

ក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់នេះផងដែរ បានមានការចូលរួមពីសំណាក់លោក ណាំ ណុច ដែលជានាយកផ្នែកលក់នៃក្រុមហ៊ុន Yeo’s Cambodia និងលោក Scott Neeson ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ព្រមទាំងព្រះសង្ឃ បាននិមន្តឱ្យចូលរួមដើម្បីសូត្រមន្តប្រោសប្រស់ក្នុងកម្មវិធីនេះផងដែរ។

គួរដឹងដែរថា ក្រុមហ៊ុន Yeo’s បានចាប់ផ្ដើមយុទ្ធនាការ « រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា » តាំងពីខែធ្នូ ឆ្នាំ២០២១មកម្លេះ ហើយបានបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីធ្វើការសាងសង់សាលារៀនទីពីរនេះ។ ក្រុមហ៊ុន Yeo’s ក៏បានណែនាំអំពីការរចនាកំប៉ុងភេសជ្ជៈ ដែលមានចំនួនកំណត់ ដោយផ្សារភ្ជាប់ចក្ខុវិស័យ និងម៉ាកយីហោរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។

កំប៉ុងដែលមានភាពទាក់ទាញភ្នែក ហើយប្លែកទាំងអស់នោះបានបង្កើនការយល់ដឹងអំពីការខិតខំប្រឹងប្រែងគាំទ្រសហគមន៍នៃយុទ្ធនាការមួយនេះ រួមទាំងអញ្ជើញប្រជាជនកម្ពុជា និងអតិថិជនរបស់Yeo’s ទាំងអស់ ឱ្យចូលរួមជាផ្នែកមួយនៃយុទ្ធនាការរបស់យើងដើម្បីផ្តល់ការគាំទ្រ និងជួយលើកស្ទួយជីវិតកុមារកម្ពុជា ដើម្បីបង្កើតអនាគតដ៏ល្អ ប្រសើរសម្រាប់ពួកគេរហូតមកដល់សព្វថ្ងៃ កម្មវិធីមួយនេះបានឈានមកដល់ដំណាក់កាលចុងក្រោយហើយ ដោយអគារសាលាមត្តេយ្យទីពីរនេះ នឹងត្រូវបាន ចាប់ផ្ដើមបើកដំណើរការឆាប់ៗនេះដោយអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលនឹងទទួលសិស្សរហូតដល់ទៅ ៥០នាក់ និងអាចបម្រើដល់ពលរដ្ឋដែលរស់នៅតំបន់ខាងត្បូងអតីតទីលានចាក់សំរាមស្ទឹងមានជ័យ។

គួររំឮកផងដែរថា អង្គការមូលនិធិកុមារកម្ពុជា (CCF) ក៏បានសាងសង់ និងបើកដំណើរការសាលាមត្តេយ្យមួយផ្សេងទៀតរួចមកហើយ នៅប៉ែកខាងជើងនៃគំនរសំរាមស្ទឹងមានជ័យ។ ទោះជាយ៉ាងនេះក្ដី សាលានេះស្ថិតនៅឆ្ងាយខ្លាំងណាស់សម្រាប់គ្រួសារមួយចំនួន ដែលមិនអាចបញ្ជូនកូនរបស់ពួកគេទៅរៀនបាន ដោយសារត្រូវប្រើប្រាស់ពេលវេលាច្រើន និងថវិកាចំណាយលើការធ្វើដំណើរ។ ដូច្នេះហើយ សាលាមត្តេយ្យទីពីរនេះក៏ត្រូវបានដាក់ស្នើឱ្យធ្វើឡើងដើម្បីជួយសម្រាលបន្ទុកជីវភាពពលរដ្ឋនៅទីនោះ ហើយក្រុមហ៊ុន Yeo’s Cambodia ក៏បានចេញធ្វើសកម្មភាពភ្លាមៗដូចជាការផ្ដល់ជាជំនួយ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។

ការសាងសង់សាលាមត្តេយ្យមួយនេះនឹងធ្វើឡើងយ៉ាងឆាប់រហ័ស ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សវ័យក្មេង ដែលមានឆន្ទៈខ្ពស់នៅតំបន់នេះអាចចូលរៀនបាននៅខែធ្នូខាងមុខ។ សាលាមត្តេយ្យនេះនឹងក្លាយជាចំណុចចាប់ផ្ដើមមួយក្នុងការធានាថាកុមារ ដែលខ្វះខាតខ្លាំងជាច្រើននាក់នឹងមានឱកាសទទួលបានការអប់រំថ្នាក់មូលដ្ឋានដ៏ចាំបាច់នេះ ដើម្បីពួកគេអាចត្រៀមខ្លួនសម្រាប់បន្តការសិក្សាឆ្នាំក្រោយៗទៀតប្រកបដោយភាពជោគជ័យ និងក្លាយជាពលរដ្ឋល្អប្រកបដោយផលិតភាពនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់ពួកគេ។

លោក ណាំ ណុច នាយកផ្នែកលក់នៃ Yeo’s Cambodia បានមានប្រសាសន៍ថា

ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការ « រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា» របស់ Yeo’s ដោយបានចាប់ដៃគូសហការជាមួយ អង្គកាមូលនិធិកុមារកម្ពុជា (CCF) សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Yeo's Cambodia តាមរយៈតំណរភ្ជាប់នេះ https://www.facebook.com/yeos.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]