ជប៉ុន៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានគេរាយការណ៍ថាបានដួលនៅតំបន់ Nara ភាគខាងលិចប្រទេសជប៉ុន ហើយការបាញ់ប្រហារត្រូវបានគេឮនៅក្នុងតំបន់ជុំវិញនោះ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK លោក Abe ត្រូវបានគេមើលឃើញថាកំពុងហូរឈាម ហើយអ្នកយកព័ត៌មានដែលមានវត្តមាននៅកន្លែងនោះ បានឮអ្វីមួយដែលឮដូចសម្លេងកាំភ្លើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល NHK បានរាយការណ៍ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុនត្រូវបានបាញ់សម្លាប់ ហើយបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។

Shinzo Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានវាយប្រហារដោយបុរសម្នាក់ពីខាងក្រោយ ខណៈពេលដែលលោកកំពុងធ្វើសុន្ទរកថានៅតាមផ្លូវក្នុងទីក្រុងណារ៉ាកាលពីថ្ងៃសុក្រ នេះបើយោងតាមកាសែត Japan Times៕

ប្រភព៖ hindustantimes.

សូមទស្សនារូបភាពខាងក្រោម៖

Shinzo Abe
Shinzo Abe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]