ថៃ៖ ស្របពេលកាន់តែកៀកថ្ងៃរៀបចំមង្គលការ រឿងរ៉ាវរបស់ តារាសម្ដែង Weir Sukolwat និង អនាគតភរិយា Vicky ក៏កាន់តែតាមដានយ៉ាងកៀកកិត និងកាន់តែចង់ឃើញរូបគូជាមួយគ្នាដ៏ផ្អែមល្ហែមពីគូស្នេហ៍មួយគូនេះ ទៀតផង។

ទន្ទឹមនឹងនេះ មិនឲ្យហ្វេនៗរង់ចាំយូរទៀតទេ តារាសម្ដែង Weir ក៏បានសម្រេចចិត្តបើកបង្ហាញរូបភាពរវាងខ្លួន ព្រមជាមួយនឹងគូស្នេហ៍លើកដំបូង ដែលបានបង្ហាញពីស្នាមញញឹមយ៉ាងរីករាយ មុនពេលដែលថ្ងៃពិសេសរបស់អ្នកទាំងពីរ ត្រៀមនឹងមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនយកចិត្តទុកដាក់នោះគឺ តារាសម្ដែងរូបនេះ បានបង្ហាញភាពភ្ញាក់ផ្អើល ជាមួយនឹងដំណឹងល្អថ្មីសន្លាង ដោយនៅក្នុងនោះ អ្នកទាំងពីរ បានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នារួចរាល់ ព្រមទាំងបង្ហាញនូវសកម្មភាពឈរកាន់ក្រដាសសំបុត្រទាំងពីររួមគ្នា នៅក្នុងរូបភាពតែមួយ ដែលជាសាក្សីស្នេហ៍សម្រាប់ពួកគេ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Weir
Weir
Weir
Weir
Weir និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]