ភ្នំពេញ៖ កាលពីឆ្នាំ២០២២ កម្មវិធី Miss Teen International Cambodia បានរកឃើញម្ចាស់ជ័យលាភីដល់ទៅពីររូបឯណោះ។ បើនិយាយដល់បវរកញ្ញាហុវតាិអន្តរជាតិកម្ពុជា២០២២ កញ្ញា សុខ និដាណាត់ បច្ចុប្បន្ននាងកំពុងព្រឹងសមត្ថភាព ដើម្បីរ្រៀមខ្លួនទៅចូលរួមលើឆាកអន្តរជាតិនាពេលខាងមុខ។ ពិតណាស់ បើទោះបីនាងនៅវ័យក្មេង ប៉ុន្តែសម្ថភាពខ្លាំង និងទេពកោសល្យខ្ពស់ព្រមទាំងមានចំណេះដឹងទៀតផង។

លើសពីនេះទៅទៀត ក្រោយគ្រងមកុដ Miss Teen International Cambodia 2022 កញ្ញា សុខ និដាណាត់ ក៏ទទួលបានការងារជាបន្តបន្ទាប់តែម្ដង។ មួយវិញទៀត យុវតីរូបនេះតែងតែបង្ហោះរូបភាពស្អាតៗលើបណ្ដាញសង្គម ដើម្បីឲ្យអ្នកគាំទ្រដឹងពីសកម្មភាពជាប្រចាំរបស់នាងផងដែរ។ ហើយរូបភាពនីមួយៗរបស់នាង ពិតជាលេចធ្លោ គួរឲ្យចាប់អារម្មណ៍ និងទាក់ចិត្តហ្វេនឲ្យលង់គ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រិយមិត្តច្បាស់ជាបានឃើញរួចមកហើយពីសម្រស់ដ៏ផូរផង់របស់កញ្ញា សុខ និដាណាត់ ទាំងការតុបតែងខ្លួនសាមញ្ញ និងឆើតឆាយជាមួយស្ទាយ៍ថ្មីៗ។ ប៉ុន្តែងាកទៅមើលមុខជិតៗរបស់នាង ទើបដឹងថាមុខមាត់នាងស្អាតកម្រិតណា ដោយមើលទៅភ្នែកធំស្អាត ច្រមុះក៏ស្រួច ហើយក៏មិនអន់ឡើយ។ ម្យ៉ាងរូបភាពបង្ហាញមុខជិតៗនេះ កាន់តែមើល កាន់តែឃើញស្អាត សាកសមនឹងតំណែងបវរកញ្ញា MTIC ២០២២តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]