ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ រឿងក្ដីក្ដាំងនៃការឈ្លោះទាស់ទែងគ្នារវាង អេតមីន ជីងចក់ និងអ្នកនាងបទ្រីង ផល្លា ជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គម។ បើទោះបី ឈ្លោះគ្នារវាងប្ដីប្រពន្ធក្នុងគ្រួសាររហូតលែងលះគ្នា ប៉ុន្តែរឿងមួយនេះនៅតែមិនទាន់ចប់ដាច់ស្រេចនៅឡើយនោះទេ។ 

ពិតណាស់ បញ្ហានៅក្នុងគ្រួសាររវាង អេតមីន ជីងចក់ និងអ្នកនាង ផល្លា ហាក់ជាអូសបន្លាយយូរជាងការរំពឹងទុក រហូតមានអ្នកលេងបណ្ដាញសង្គមយកទៅវិភាគ និយាយពីមាត់មួយទៅមាត់មួយ។ លើសពីនេះទៅទៀត គេឃើញថាភាគីទាំងសងខាងហាក់មិនព្រមចុណចាញ់គ្នា ឬសម្របសម្រួលគ្នាដោយសន្តិវិធីឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើនិយាយដល់អេតមីន ជីកចក់ ក្រោយមានរឿងឈ្លោះឈានដល់លែងលះជាមួយអតីតភរិយា ថ្មីៗនេះគេឃើញវីដេអូមួយគួរឥ្យចាប់អារម្មណ៍ ខណៈលោកចញលទៅលេងក្លឹបមួយកន្លែង ហើយគេឃើញតារាចម្រៀងលោក កែវ វាសនា ច្រៀងចម្រៀងជូនលោកផងដែរ។ មិនតែប៉ុណ្ណោះ គេឃើញទឹកមុខ អេតមីនរូបនេះ ហាក់ជាញញឹមលាយឡំនឹងទឹកភ្នែករលីងរលោងសប្បាយលាយទុក្ខយ៉ាងដូច្នោះដែរ៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អេតមីន ជីកចក់
អេតមីន ជីកចក់
អេតមីន ជីកចក់
អេតមីន ជីកចក់
លោក កែវ វាសនា និងអេតមីន ជីកចក់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]