ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ជាថ្ងៃផុតកំណត់សម្រាប់ការអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធមិនទាន់បង់ពន្ធ ដោយ ក្នុងរយៈពេល១០ខែ ខ្លួនបានប្រមូលពន្ធលើយានជំនិះមិនទាន់បង់ប្រាក់បានជាង ៧០លានដុល្លារ។

ក្នុងនោះផងដែរ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ឯកឧត្តមបណ្ឌិត បានប្រមូលចំនួនទឹកប្រាក់ ៧៦ លានដុល្លារអាមេរិក ដោយកត់សម្គាល់ឃើញថា រថយន្តសរុបចំនួន ៩,៧៥៣គ្រឿង ត្រូវបានចុះបញ្ជីក្រោមផ្លាកលេខផ្សេងៗ ក្នុងនោះមានរថយន្តចង្កូតស្តាំចំនួន ៧,០៤០គ្រឿងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសនិ៍ថា នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៧ ខែកក្កដាថា យុទ្ធនាការប្រមូលពន្ធទទួលបានលទ្ធផលល្អ ដោយសារការគាំទ្ររបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ដោយបានចាត់ទុកយុទ្ធនាការប្រមូលពន្ធនេះថាជាការចាំបាច់ ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងការលក់រថយន្តក្នុងស្រុក ខណៈដែលម៉ាករថយន្តល្បីៗបានចាប់ផ្តើមវិនិយោគនៅកម្ពុជា៕

ប្រភព៖ phnompenhpost

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]