កូរ៉េខាងត្បូង៖ ថ្មីៗនេះ ផលិតកម្ម SM Entertainment បានប្រកាសថា អាល់ប៊ុមតូចរបស់ក្រុមក្មេងស្រី aespa បានឈានដល់ការកុម្ម៉ង់ទុកមុន សរុបជាង ១.៦ លានគ្រឿង គិតត្រឹមថ្ងៃទី ៧ ខែកក្កដា។

ជាមួយនឹងចំនួននេះ aespa បានបង្កើតកំណត់ត្រាថ្មីមួយ ដោយក្លាយ ជាអាល់ប៊ុមដែលលក់បានច្រើនជាងគេសម្រាប់ក្រុមនារី ដែលបញ្ជាទិញទុកមុន ក្នុងប្រវត្តិសាស្ត្រវិស័យចម្រៀងកម្សាន្តតន្រ្តីប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះ​អាច​ចាត់​ទុក​ថា​ជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ក្រុម​ចម្រៀង​ក្មេងស្រីរូបនេហ ដែលកាលពីមុន ក្រុមកូនពៅ SM Entertainment សមាជិក ៤ នាក់ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរ នៅពេលដែលទទួលបានការបញ្ជាទិញជាមុនចំនួន ១ លានសម្រាប់អាល់ប៊ុម «Girls» ក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រុមដំបូងដែលសម្រេចបានសមិទ្ធិផល អាល់ប៊ុមដែលលក់បានច្រើនជាងគេសម្រាប់ក្រុមនារី គឺ BLACKPINK នៃអាល់ប៊ុម «The Album» ជាមួយនឹងតួលេខ ១.០២៨.៨៨៨ កូពី៕

ប្រភព៖ kbizoom

សូមទស្សនារូបភាពខាងក្រោម៖

aespa
aespa
aespa និង BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]