កម្សាន្ត៖ ចង់បញ្ជាក់ពីក្ដីស្រលាញ់ទៅកាន់ដៃគូគឺមានច្រើន ហើយគូស្នេហ៍ ហើយប្ដីប្រពន្ធដែលរូបការរួច ក៏បង្ហាញចេញមកខុសៗគ្នា។ ដោយអ្នកខ្លះបង្ហាញទង្វើល្អជាច្រចាំ ខណៈទៀតបង្ហាញពីទឹកចិត្ត ឬជាកាដូក្នុងថ្ងៃពិសេសរបស់ដៃគូជាដើម។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ បច្ចុប្បន្នមានគូស្នេហ៍ច្រើនណាស់ ដែលបង្ហាញស្នាមសាកលើខ្លួន ដូចជាឈ្មោះមនុស្សខ្លួនស្រលាញ់ ឬសាក់មុខជាដើម។
យ៉ាងណាមិញ បើនិយាយដល់ សិល្បករ សិល្បការិនីខ្មែរ គេក៏ឃើញមានតារាមួយចំនួនដែលមានគូស្នេហ៍ ឬបានរៀបការរួច ពួកគេក៏បានបង្ហាញក្ដីស្រលាញ់ភាពស្មោះស្ម័គ្រទៅកាន់អ្នកដែលខ្លួនស្រលាញ់ ដោយការសាក់ផងដែរ។ ពិតណាស់ ទង្វើទាំងនេះអាចបញ្ជាក់បានថា តារាទាំងនេះពិតជាមានចិត្តស្មោះលើអ្នកដែលខ្លួនពេញចិត្តខ្លាំងកម្រិតណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង តារាខ្មែរដែលបានសាកឈ្មោះ ឬមុខរបស់ដៃគូខ្លួន ដើម្បីបញ្ជាក់ពីទឹកចិត្ត បង្ហាញទៅកាន់អ្នកដែលខ្លួនពេញចិត្ត ចង់រួមរស់ជាមួយគ្នាដល់ចាស់កោងខ្នងនោះមានដូចជា៖
១៖ អ្នកនាង យក់ ថិតរដ្ឋា
អ្នកនាង យក់ ថិត រដ្ឋា បានសាក់ឈ្មោះស្វាមីដែលជាលោក ឃុំ ប៉ុណ្ណាដែត លើដៃខាងស្ដាំខ្លួនជាភាសាអង់គ្លេស។
២៖ លោក ថមមី
លោក ថមមី បានសាក់មុខភរិយាដែលជាអ្នកនាង សួស វីហ្សា នៅលើទ្រូងខាងស្ដាំរបស់លោកផ្ទាល់។
៣៖ លោក គឹម សីហា
លោក គឹម សីហា ក៏បានសាក់ឈ្មោះភរិយាគឺជាអ្នកនាង គង់ ចាន់ស្រីមុំ ដែលសាក់ជាឈ្មោះជាភាសាអង់គ្លេសលើដៃខាងឆ្វេង។
៤៖ កញ្ញា ទេព បូព្រឹក្ស
គូស្នេហ៍ដ៏ស្វីកញ្ញា ទេព បូព្រឹក្ស បន្ទាប់ពីមើលចិត្តលោក ជី ដេវីតបានជាច្រើនឆ្នាំ នាងសម្រេចិត្តសាក់ឈ្មោះគូស្នេហ៍ខ្លួនលើដៃខាងស្ដាំ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]